Hardware សមត្ថភាពប៉ុណ្ណា ទើបប្រើ Windows 8.1 Preview បាន?
Windows 8.1 Preview នឹងចេញឱ្យប្រើសាកល្បងជាផ្លូវការនៅថ្ងៃទី២៦ មិថុនាខាងមុខនេះ ទន្ទឹមនោះ ក៏មានព័ត៌មានបង្ហាញពីកម្រិតសមត្ថភាព hardware ដែលអាចដំឡើង OS នេះប្រើបាន។
Screenshot ១សន្លឹកបានពីគេហទំព័រ softpedia ធ្វើឱ្យមានការជជែកគ្នាជាច្រើនជុំវិញសមត្ថភាព Hardware ដែលអាចដាក់ត្រូវ OS ថ្មីនេះកាលពី ២-៣ម៉ោងមុន។ Microsoft បានពន្យល់ថា៖ “update ថ្មីនឹងធ្វើឱ្យ Windows 8.1 មានសមត្ថភាពការងារកាន់តែប្រសើរនៅលើ Hardware ដូចគ្នា ដែលធ្លាប់ដំឡើងប្រើ Windows 8”។
Windows RT 8.1 Preview តម្រូវឱ្យមានសមត្ថភាព device ស្របតាមលក្ខណដូចដែលបានប្រើនៅលើស៊េរី Tablet មួយចំនួន ពោលគឺត្រូវមាន ទំហំផ្ទុកទិន្នន័យយ៉ាងហោច 10GB។
ចំណែក Windows 8.1 Preview នេះវិញតម្រូវឱ្យ Hardware មានលក្ខណៈសម្បត្តិដូចជា៖
- - Processor ល្បឿន 1GHz ឡើងទៅ
- - RAM ទំហំ 1GB សម្រាប់ 32-bit និង 2GB សម្រាប់ 64-bit
- - HardDisk ទំហំ 16GB សម្រាប់ 32-bit និង 20GB សម្រាប់ 64-bit
- - ក្រហ្វិក៖ Microsoft DirectX 9 និង WDDM driver
Windows 8.1 នឹង មានលក្ខណៈខុសប្លែកពី Windows 8 ដែលកំពុងចរាចរលើទីផ្សារសព្វថ្ងៃ។ ប្លែកម្យ៉ាងចំណោមនោះគឺ Start Button មានវត្ថមានសារជាថ្មីក្រោយពី Microsoft បានដកនៅពេលចេញ Windows 8។ វានឹងមានទីតាំងដូចទីតាំងចាស់ ដែលមាននៅលើ Windows 7 ហើយនៅពេល user ឈរនៅលើ Start Screen ឬនៅលើ Metro-Style/Windows Store app នោះប៊ូតុងថ្មីនេះនឹងលាក់បាត់មើលពុំឃើញ។ គេអាចមើលឃើញវិញនៅពេលប្ដូរទីតាំង mouse មកលើផ្នែកក្រោមជ្រុងខាងឆ្វេង៕