ក្រុម Developer ចាប់អារម្មណ៍ Windows Phone ជាង BlackBerry

6/28/2013 0 Comments A+ a-


ប្រព័ន្ធដំណើរការ Windows Phone និង BlackBerry បានចេញលេចមុខ មកស្ទើរតែព្រមពេល ជាមួយគ្នា ប៉ុន្តែចំណាប់អារម្មណ៍ អតិថិជន និងក្រុមអ្នកអភិវឌ្ឍន៍ មានសភាពខុសគ្នា។
យោងតាមរបាយការណ៍ ចុងក្រោយនៃក្រុមហ៊ុន ស្រាវជ្រាវ Appcelerator បានឲ្យដឹងថា ក្រុមអ្នកបង្កើតកម្មវិធី និងហ្គេមមាន ការចាប់អារម្មណ៍ លើប្រព័ន្ធដំណើរការ Windows Phone ច្រើនជាង BlackBerry។
នៅក្នុងរបាយការណ៍ បានឲ្យដឹងថានៅក្នុង ត្រីមាសទី១ ឆ្នាំ ២០១៣ មានអ្នកបង្កើតហ្គេម និងកម្មវិធីចំនួន ៣៧ភាគរយ បានចាប់អារម្មណ៍ និងបង្កើតហ្គេម កម្មវិធីសម្រាប់ ប្រព័ន្ធដំណើរការ Windows Phone ចំណែកឯ BlackBerry មានត្រឹមតែ ២,៥ភាគរយប៉ុណ្ណោះ។
ប្រភពខាងលើ បានបញ្ជាក់ទៀតថា អ្នកបង្កើតហ្គេម និងកម្មវិធី នឹងងាកម កចាប់អារម្មណ៍បង្កើតសម្រាប់ Windows Phone កាន់តែច្រើនឡើង បន្ថែមទៀត នៅបំណាច់ឆ្នាំ ២០១៣ ព្រោះថានៅពេលនេះ ទីផ្សារស្មាតហ្វូន Windows Phone កំពុងតែកើនឡើង ហើយសម្រាប់តម្លៃហ្គេម និងកម្មវិធីនៅលើ Store របស់ Windows Phone ក៏មានតម្លៃថ្លៃគួរសមផងដែរ៕