Cristiano Ronaldo បង្ហោះរូបផ្អែមល្ហែមជាមួយមិត្តស្រី
តារាSuperstar Cristiano Ronaldo បានបង្ហោះរូបថតផ្អែមល្ហែមរបស់អ្នកទាំងពីរអំឡុងពេលពួកគេកំពុងបំពេញវិស្សមកាលជាមួយមិត្តស្រី Irina Shayk នៅលើយន្តហោះផ្ទាល់ខ្លួនរបស់ពួកគេ។
រូបភាពដែលបានបង្ហោះ Ronaldo ស្លៀកខោខ្លីពណ៌ក្រហមអាវយឺតពណ៌ស ខណៈដែលនាង Irina Shaykស្លៀករ៉ូបពណ៌ខ្មៅវាលកមើលទៅហាក់បីជាអ្នកទាំងពីរទើបតែបានបញ្ចប់ល្បែងស្នេហានៅលើគ្រែអ៊ីចឹងនោះ។
កីឡាករលេងឲ្យក្រុមជំរើសជាតិព័រទុយហ្គាល់របស់ក្លិប Real Madrid ម្នាក់នេះនិងនាង Irina Shayk ដែលជាតារាម៉ូដែលដ៏សិចស៊ីមួយរូបដែរនោះមាននូវវិស្សមកាលដ៏សប្បាយរីករាយមួយនៅប្រទេសម៉ៃអាមី ពោលគឺពួកគេថែមទាំងបាននាំគ្នាជិះទូកដើរកម្សាន្តទៀតផង។
កាលពីដើមខែនេះទៀតសោត គេក៏បានឃើញអ្នកទាំងកាន់ដៃគ្នាឡើងខុនដូរបស់នាង Irina Shayk នៅប្រទេសរុស្ស៊ីដើម្បីសាងក្តីស្នេហ៍ល្អូកល្អើននឹងគ្នាទៀតផង៕