ក្រុមហ៊ុន ជេឌីអាយ អេហ្វអិច អេស៊ា បើកសម្ពោធជាផ្លូវការ

ភ្នំពេញ៖ ក្រុមហ៊ុន ជេឌីអាយ អេហ្វអិច អេស៊ា បានបើកសម្ពោធជាផ្លូវការ ស្របពេលពិធី ផ្តល់អាជីពថ្មី ផ្នែកហិរញ្ញាវត្ថុ ដល់យុវជន សម័យតេជោ សម្រាប់ត្រៀមចូល សហគមន៍អាស៊ាន ២០១៥ ។ ពិធីនេះបានប្រារព្ធ កាលពីយប់ថ្ងៃអាទិត្យ ទី ២៣ ខែមិថុនា ឆ្នាំ២០១៣ នៅមជ្ឃមណ្ឌលកម្សាន្តកោះពេជ្រ ក្រោមការចូលរួមកាត់ខ្សែបូ ពី លោក សយ ប៊ុនថន ជា CEO នៃក្រុមហ៊ុន ជេឌីអាយ អេហ្វអិច អេស៊ា គណៈគ្រប់គ្រង បុគ្គលិក និងយុវជននៃក្រុមហ៊ុន ជេឌីអាយ អេហ្វអិច អេស៊ា ទាំងអស់។
លោក សយ ប៊ុនថន ជា CEO នៃក្រុមហ៊ុន ជេឌីអាយ អេហ្វអិច អេស៊ា បានមានប្រសាសន៍ ក្នុងកម្មពិធីសម្ពោធជាផ្លូវការ ថា ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនាឆ្នាំ ២០១២ ជាក្រុមហ៊ុនវិនិយោគ ផ្នែកហិរញ្ញវត្ថុដំបូងបង្អស់ លើវិស័យបណ្តុះបណ្តាល និងផ្តល់ព័ត៌មានទីផ្សារ ហិរញ្ញវត្ថុនៅកម្ពុជា។ ក្រុមហ៊ុននេះ បានប្រើប្រាស់ចំណេះដឹងបទបិសោធន៍ និងធនធានរបស់ អ្នកជំនាញហិរញ្ញវត្ថុ ដើម្បីផ្តល់ឱកាសវិនិយោគ លើវិស័យអប់រំ អចលនទ្រព្យ ការចរាចររូបិយប័ណ្ណអន្តរជាតិ តាមប្រព័ន្ធបច្ចេកវិជ្ជាទំនើប ក្នុងបុព្វហេតុ ដើម្បីបណ្តុះពលរដ្ឋ និងយុវជនវ័យឆ្លាត អំពីឥទ្ធិពល និងគុណតម្លៃនៃហិរញ្ញវត្ថុ នៅក្នុងសហគមន៍ អាស៊ាន ឆ្នាំ២០១៥។
លោកបានបន្តថា ក្រុមហ៊ុនមានចេតនា និងទស្សនវិស័យ ក្នុងការលើកកម្ពស់គុណភាពជីវិត និងសេដ្ឋកិច្ចពលរដ្ឋ តាមរយៈការផ្តល់សេវា អប់រំហិរញ្ញវត្ថុ និងវិនិយោគជំនួសដំបូង បង្អស់នៅក្នុងប្រទេសកម្ពុជា ដោយភ្ជាប់បេសសកម្ម ៣ សំខាន់ៗ គឺ ទី ១ ធ្វើជំនួស មានន័យថា ផ្តល់លទ្ធភាពឲ្យ ពលរដ្ឋចូលរួមវិនិយោគ លើការបណ្តុះបណ្តាល អាជីពហិរញ្ញវត្ថុជាមួយក្រុមហ៊ុន តាមលទ្ធភាពដែលខ្លួនមាន។ ទី២ បង្ហាត់បង្រៀន និងចូលរួមផ្តល់ចំណេះដឹង អំពីការងារ តាមបែបសម័យទំនើប ដែលទាក់ទងដោយផ្ទាល់ ជាមួយវិស័យបច្ចេកវិទ្យា តាមប្រព័ន្ធព័ត៌មានវិទ្យា ដល់យុវជនដែល កំពុងស្វែងរកការងារ ក្នុងទីផ្សារហិរញ្ញវត្ថុ និងទី ៣ បង្ហាញផ្លូវដល់អ្នកចង់ក្លាយខ្លួន ជាសហគ្រិនសម័យទំនើប និងផ្តល់លទ្ធភាពពិសេស ដល់សោធននិវត្តន៍ ឬចាស់ជរាដែលពុំមាន លទ្ធភាពប្រកបមុខរបរ ទ្រទ្រង់ជីវភាពរស់ នៅដោយខ្លួនឯង៕
Resource by : lookingtoday.com