អាហារ​គួរ​ចៀស​វាង​ ប្រសិន​បើ​អ្នក មិនចង់​មាន​ ក្លិន​ខ្លួន​មិនល្អ​

6/28/2013 0 Comments A+ a-

ក្លិនខ្លួន​ក្រអូប​ប្រហើរ គឺជា​ជំនឿ​ចិត្ត​នៃ​ការ​ទំនាក់​ទំនង​​ប្រកប​ ដោយ​ភាព​ស្និទ្ធ​​ស្នាល ប៉ុន្តែ​បើ​ក្លិន​ខ្លួន​មិន​ល្អវិញ ធ្វើ​ឱ្យ​ការ​​ទំនាក់​​ទំនង​​របស់​​អ្នក​បរា​ជ័យ​ស្ទើរ​តែពាក់​កណ្តាល​ទៅ​ហើយ ដោយ​សារ​អ្នក​ដទៃ​ពិបាក​ស្និទ្ធ​ស្នាល​ជា​មួយ​អ្នក ។ ប្រសិន​បើ​​អ្នក​​មាន​បញ្ហា​ជា​មួយ​ក្លិន​ខ្លួន​មិន​ល្អ​ ហើយ​​ប្រើ​ថ្នាំបំបាត់​ក្លិន​អាក្រក់​ក៏​មិន​មាន​ប្រសិទ្ធ​ភាព​ទៀ់ត​នោះ​ វា​ប្រហែល​ជា​ដល់​ពេល​​ដែលអ្នក​ត្រូវគិត​ពី​របប​អាហារ​វិញ​​ម្តង​ហើយ... តើ​អ្នក​បាន​ទទួល​ទាន​អាហារ​អ្វីខ្លះ​បាន​ជា​បង្ក​ឱ្យ​អ្នក​​មាន​ក្លិន​​អាក្រក់​​បែប​នេះ?
១- កំណត់​​កម្រិត​ទទួល​ទាន​សាច់​ពណ៌​ក្រហម ៖ សាច់ពណ៌​ក្រហម​​អាចជាមូល​ហេតុ​នៃការ​បង្ក​ឱ្យ​មាន​ក្លិន​​ខ្លួន​មិន​ល្អ ព្រោះ​ពេល​ខ្លះ​វាបង្ក​ឱ្យ​បំពង់​រំលាយ​អាហារ​មិន​​មាន​សកម្ម​ភាព ដែល​ជា​​ប្រការ​មួយ​ធ្វើឱ្យ​អាហារ​ស្អុយ​រលួយ​បង្ក​ឱ្យ​ទៅ​ជាការ​បញ្ចេញ​​ជាតិ​ពុល​ទៅ​ក្នុង​លំហូរ​ឈាម ហើយ​​កើត​ជា​ញើស​ក្លិន​មិន​ល្អ ​។
២- ចៀសវាង​អាហារកញ្ចប់ ៖ របប​​​អាហារ​ដែល​ផលិត​​ឡើងពី​ម្សៅ​ចម្រាញ់​ពណ៌ស,ប្រេង​ដែល​មាន​លាយ​អីុដ្រូ​ហ្សែន, ស្ករ និង​គ្រឿង​ផ្សំ​កញ្ចប់​ផ្សេងៗ​អាចជាមូលហេតុ​ដែល​ធ្វើ​ឱ្យអ្នក​​មាន​ក្លិន​​ខ្លួន​​មិន​ល្អ ។
៣- ទទួល​ទាន​ជាតិ​សរសៃ​ឱ្យ​បាន​គ្រប់​គ្រាន់ ៖ របប​អាហារ​​ដែល​មានជាតិ​សរសៃ​ទាប​អាច​បង្ក​ឱ្យ​មាន​បញ្ហា​​ទល់​លាមក និង​អាច​បង្ក​​ទៅ​ជា​ក្លិន​ខ្លួន​មិន​ល្អ។
៤- ចៀសវាង​អាហារ​ដែល​មាន​ជាតិ​ក្លរ ៖ ដូច​ជា​ស៊ុត ថ្លើម ​ត្រី និង​ពពួក​សណ្តែក​​​ជាដើម ហើយអាហារ​ប្រភេទ​​​នេះ​​អាចបង្ក​ឱ្យ​មាន​ក្លិន​ខ្លួន​មិន​ល្អ ចំពោះ​​មនុស្ស ។ ខណៈ​​ពេល​ទទួល​ទាន​ហើយ​សរី​រាង្គ​មិន​អាច​ធ្វើការបំលែង​ប្រភេទ​អាហារ​​ទាំង​នោះ​ឱ្យ​បាន​ល្អ​វា​នឹង​ជះ​ក្លិន​ខ្លួន​ឆ្អាប​ដូចត្រី ។
៥- ចៀសវាង​អាហារ​​ហីរ និងមាន​ក្លិន ៖ ការ​បរិភោគ​​ខ្ទឹមបារាំង​​ ខ្ទឹម​.ស និង​​អាហារ​ហឹរ​ច្រើន​អាចធ្វើ​ឱ្យ​​រាង្គ​កាយ​​របស់​អ្នក​បង្កើត​ក្លិន​មិន​​ល្អ​​ធុំ​​ក្លិន​ក្រពុល ។
៦- កំណត់​កម្រិត​​នៃការ​ទទួល​​​ទាន​កាហ្វេ​ និង​គ្រឿង​​ស្រវឹង ក៏ជា​មូល​ហេតុ​ធ្វើ​ឱ្យ​រាង​កាយ​​បញ្ចេញ​ជាតិ​ក្រពុល​ផង​ដែរ។
៧- ចៀស​វាង​​ការ​បរិភោគ​អាហរ​បំពង ឬដុត (កម្រិត​ទាប) ៕