ខ្មោចយន្តហោះ របស់អ្នកស្នង មរតកម៉ូតជនជាតិ អ៊ីតាលីត្រូវបាន រកឃើញនៅ វ៉េណេស៊ុយអេឡា
ការ៉ាកាស៖ អាជ្ញាធរ វ៉េណេស៊ុយអេឡា បានបញ្ជាក់កាលពី ថ្ងៃព្រហស្បតិ៍ថា ខ្មោចយន្តហោះមួយគ្រឿង របស់អ្នក ស្នងមរតក ម៉ូតជនជាតិអ៊ីតាលី ត្រូវបានគេរកឃើញ កាលពីពេលថ្មីៗនេះ បន្ទាប់ពីបាត់ រយៈពេលជិត ០៧ខែ។
យន្តហោះដែលរកឃើញនោះ ជាយន្តហោះម៉ាស៊ីនពីរ ផលិតក្នុងប្រទេស អង់គ្លេស គំរូ BN-២ ហើយមានអ្នកជិះគឺលោក វីតូរីយ៉ូ មីនសុននី អាយុ ៥៨ឆ្នាំ ជាកូនប្រុសច្បងក្នុងត្រកូល អ្នកសងតំណែងហាងច្នៃម៉ូត ជនជាតិអ៊ីតាលី ប្រពន្ធរបស់ លោក កូនពីរនាក់ និងអាកាសយានិក ផ្សេងទៀត។
យន្តនោះមួយគ្រឿងនោះ បានបាត់កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣ បន្ទាប់ពីហោះហើរចេញពីប្រជុំកោះ ឡូស រ៉ូហ្គេ ទៅកាន់កោះ ម៉ាយហ្គេទី។ រដ្ឋអាជ្ញាវ៉េណេស៊ុយអេឡា លោក ល្វីសា អូតេហ្គា ដៀស បានបញ្ជាក់ថា យន្តហោះនេះ បានរកឃើញកាលពីវេលាម៉ោង ០២ព្រឹក ម៉ោងក្នុងតំបន់ នៅភាគខាងជើងតំបន់ប្រជុំកោះ ឡូស រ៉ូហ្គេ ដែលមានជម្រៅ ៧៦ម៉ែត្រ ពីក្រោមទឹក។
យោងតាមសារព័ត៌មានបានផ្សាយថា ក្រោយពីមានការ ចុះផ្សាយព័ត៌មាន គ្រួសារត្រកូន មីសសាន់នី បានចេញ សេចក្តី ថ្លែងការណ៍មួយ ដោយថ្លែងអំណរគុណ ដល់រដ្ឋាភិបាល វ៉េណេស៊ុយអេឡា និងអ៊ីតាលី ចំពោះការគំាទ្រ របស់ ពួកគេ និងថែមទំាងបង្ហាញពីការទុកចិត្ត របស់ពួកគេ ក្នុងការស៊ើបអង្កេត ពីមូលហេតុនៃការធ្លាក់ យន្តហោះនោះ ៕by Dapnews
