ការ៉ុត​ជួយ​ឲ្យ​ស្បែក​មុខ​ផូរផង់

6/28/2013 0 Comments A+ a-


ការ៉ុត​ក្រៅ​ពី​មាន​វីតាមីន​ A ជំនួយ​ដល់​ភ្នែក វា​ក៏​​សម្បូរ​ទៅ​ដោយ​វីតាមីន​ C ដែល​ជួយ​ឲ្យ​ស្បែក​កាន់​តែ​ស្រស់​ថ្លា។ យ៉ាង​ណា​មិញ​ ក្រៅ​ពី​យក​ការ៉ុត​ទៅ​បរិភោគ​ អ្នក​ក៏​អាច​ច្នៃ​វា​យក​ទៅ​បិទ​មុខ​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​អ្នក​កាន់​តែ​ទន់​រលោង​ ផូរផង់​ និង​មាន​សំណើម។

របៀប​ធ្វើ​ម៉ាស​បិទ​មុខ​ពី​ការ៉ុត​ អ្នក​ត្រូវ​ការ​ ការ៉ុត​ពីរ​មើម​ និង​ទឹក​ឃ្មុំ។ យក​ការ៉ុត​ទៅ​ក្រឡុក​ រួច​លាយ​ទឹក​ឃ្មុំ​៤​ស្លាបព្រា​បាយ។ បន្ទាប់​មក​យក​មក​បំពោក​លើ​មុខ​ទុក​រយៈ​ពេល​១០​នាទី​ រួច​លុប​មុខ​ចេញ​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ។
ធ្វើ​បែប​នេះ​មួយ​សប្ដាហ៍​ម្ដង​អ្នក​នឹង​ទទួល​បាន​ស្បែក​មុខ​ស្រស់​ស្អាត​ភ្លឺ​រលោង៕