សម្ញែងដាវថា ខ្លួនខ្លាំង មិនទាន់ច្បាំងផងជាប់អន្ទាក់នគរបាលបាត់
នឹងគូរសត្រូវ ។
មន្ត្រីនគរបាល ខណ្ឌទួលគោក បាននិយាយថា ជនសង្ស័យវ័យ ១៧ ឆ្នាំម្នាក់ ឈ្មោះ ជួប វាសនា
ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ៧និង ១៥នាទីយប់ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៣ នៅមុខ
ភោជនីយដ្ឋាន ម៉ែន ញូ ស្ថិតនៅផ្ទះលេខ ១៤៤ ផ្លូវលេខ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក
ហើយគ្រោងនឹងបញ្ជូន ទៅកាន់តុលាការ រាជ ធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ច នគរបាលខណ្ឌទួលគោក បានបង្ហាញថា ខណៈដែល
ជនរងគ្រោះ អ៊ឹម សុពត្រាធិរាជ វ័យ ១៩ឆ្នាំ បាន និងកំពុងជប់លៀង ជាមួយមិត្តភ័ក្តិ ស្រាប់តែជន
សង្ស័យជួប វាសនា ចេញមុខរករឿង បន្ទាប់មកក៏សំញែងដាវពីចង្កេះ បង្ហាញដល់គូសត្រូវខណៈ
ដែលខ្លួនមានបក្ខពួក ២ នាក់បន្ថែមទៀត ប៉ុន្តែ មិនដូចបំណង ក៏ត្រូវបាននគរបាលឃាត់ខ្លួន បាន
ម្នាក់រួមដាវ ១ ដើម ។

បច្ចុប្បន្ន ជនសង្ស័យ ស្ថិតក្នុងការឃុំខ្លួន នៅកន្លែងអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រង់ចាំ
បញ្ជូនទៅតុលាការ ក្រោយសមត្ថកិច្ចរៀបចំឯកសាររួចរាល់ ៕