ពិធីការិនី ទូរទស្សន៍ អង់គ្លេស បង្ហាញរូបភាព សិចស៊ី
នាង Helen Flanagan គឺជាពិធីការិនីទូរទស្សន៍ និងជាតារាម៉ូដែលល្បីល្បាញមួយរូប របស់ចក្រភពអង់គ្លេស ថ្មីៗនេះនាងបាននាំអារម្មណ៍ ទស្សនិកជននូវទស្សនីយ៍ភាពថ្មី ជាមួយនឹងភាពសិចស៊ីរបស់នាង នៅលើគម្របទស្សនាវដ្តី ជាមួយនឹងឈុតប៊ីគីនីជាច្រើនម៉ូដ។
Helen Flanagan ចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០០៩ ដោយនាងបានជាប់ចំណាត់ថ្នាក់ ក្នុងកម្មវិធី The British Soap Award for Best Dramatic Performance from a Young Actor or Actress។
សូមបញ្ជាក់ផងដែរថា នាង Helen Flanagan កើតនៅថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៩០ នៅតំបន់ Bury ចក្រភពអង់គ្លេស មានកម្ពស់ ១.៦០ម៉ែត្រ៕