ស្រ្តីម្នាក់ ស្លាប់ បន្ទាប់ពី សម្រាល កូនភ្លោះ ៣នាក់ រួចចំនួន ៨ថ្ងៃ
អង់គ្លេស៖ អ្នកស្រី Isabel Mason អាយុ ៣៤ឆ្នាំ បានស្លាប់បន្ទាប់ ពីផ្តល់កំណើត ឲ្យកូនភ្លោះ ៣នាក់ យ៉ាងមានសុខភាពល្អ ប៉ុន្តែដោយសារតែ ការហូរឈាមច្រើនពេក ទើបធ្វើនាងស្លាប់ នៅ ៨ថ្ងៃបន្ទាប់ពីផ្តល់ កំណើតឲ្យកូនរួច។
បើយោងតាមការធ្វើ កោសលវិច័យ លើសាកសពអ្នកស្រី Mason បានឲ្យដឹងថា គាត់បានដាច់ សរសៃឈាមចំនួន ២ ទើបបណ្តាលឲ្យ គាត់ស្លាប់ដូច្នេះ។ អ្នកស្រី Mason បានបន្សល់ទុក កូនភ្លោះទាំង ៣របស់គាត់ ដែលមានឈ្មោះ ៖ Mattias, Lukas និង Sarah។
លោក Paul ជាប្តីរបស់អ្នកស្រី Mason បាននិយាយថា គាត់ព្រមទាំងក្រុម គ្រួសារមានការ សោកស្តាយយ៉ាងខ្លាំង ចំពោះការស្លាប់នៃ ប្រពន្ធរបស់គាត់ ដោយកន្លងមកពួកគាត់ មានអនុស្សាវរីយ៍ ជាមួយគ្នាជាច្រើន៕