ថ្ងៃ​នេះ Zuckerberg បង្អួតកម្មវិធី​ថ្មី​លើ Facebook

4/05/2013 0 Comments A+ a-

ថ្ងៃ​នេះ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់ Facebook  លោក Mark Zuckerberg ​បាន​បង្ហាញ​កម្មវិធី​ថ្មី​ឈ្មោះ​ថា “Facebook Home ឬ Home” ដែល​មាន​លក្ខណៈ​ប្លែក ខុស​ពី​កម្មវិធី​របស់​ក្រុមហ៊ុន​ដទៃ។
ការ ​បង្ហាញ​នេះ​បាន​ធ្វើ​​ឡើង​នៅ​ថ្ងៃ​នេះ (ថ្ងៃ​ទី ០៤ មេសា ២០១៣) ក្នុង​ព្រឹត្តិការណ៍​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង San Francisco សហរដ្ឋអាមេរិក។ លោក Zuckerberg ថ្លែង​ថា៖ ” Facebook ចង់​ឲ្យ​​មនុស្ស​ប្រើ​កម្មវិធី​ App ថ្មី ដោយ​កម្មវិធី​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ដឹង​ពី​​សកម្មភាព និង​ព័ត៌មាន​ផ្សេងៗ​របស់​មិត្តភ័ក្ដិ​របស់​គេ ​នៅ​ពេល​​បើក​ទូរសព្ទ“។
យើង​អាច​និយាយ​បាន​​ថា Home ជា​ក្រុម​គ្រួសារ​កម្មវិធី (Family of apps) ព្រោះ​វា​មាន​មុខ​​ងារ​ច្រើន​ដូច​ជា៖
@: Cover Feed : ជា​មុខ​ងារ​​មួយ​ដែល​​អ្នក​គ្រាន់​តែ​​ដាក់​ដៃ​ចុច​លើ​រូបភាព​ប៉ុណ្ណោះ នោះ​រូប​ភាព​នឹង រីក​ធំ​ពេញ​អេក្រង់​ទូរសព្ទ។ បើ​ចុច​លើ​រូបភាព ២ដង មាន​ន័យ​ថា​អ្នក​បាន​ចុច Like រូប​ភាព​នោះ។
@: Chat heads : ជា​មុខ​ងារ​​មួយ​បង្ហាញ​ពី “សារ”។ នៅ​ពេល​គេ​ផ្ញើរសារ Text Message ឬ Facebook Message នោះ​មុខ​ងារ​នេះ​នឹង​បង្ហាញ​សារ និង រូប​អ្នក​ផ្ញើ​នៅ​​លើ​អេក្រង់​ទូរសព្ទ ដើម្បី​ឲ្យ​អ្នក​ប្រើ​បាន​ដឹង​ថា​ជា​នរណា។

​@: Gestures: ជា​មុខងារ​បន្ថែម​ដែលFacebook បាន​​ដាក់​បន្ថែម​លើ Home ដើម្បី​​ឲ្យ​ជួយ​លុប Notification។ បើ​ចង់​លុប Notification ផ្សេងៗ អ្នក​ប្រើ​ប្រាស់​គ្រាន់​តែ យក​ដៃ​ដាក់​លើ Notification នោះ​វា​នឹង​ប្រមូល​ផ្ដុំ​រួម​គ្នា​ដែល​អាច​ឲ្យ​អ្នក​ប្រើ​លុប​បាន។

ពិត ​ជា​សំណាង​ណាស់​សម្រាប់​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ព្រោះ Facebook នឹង​ដាក់​ឲ្យ​ប្រើ​​កម្មវិធី “ Home” នៅ​លើ Google Play នៅ​ថ្ងៃ​ទី ១២ ខែ មេសា ឆ្នាំ ២០១៣ខាង​មុខ​នេះ​ហើយ។ ទោះ​បី​ជា​យ៉ាង​ណា Facebook មិន​បាន​បញ្ជាក់​ថា Android Version ណា​នោះ​ទេ គ្រាន់​តែ​បង្ហើប​ថា​​ក្នុង​នោះ​អាច​ប្រើ​នៅ​លើ Galaxy S4, S III, Note II, HTC One និង One X+ ជា​ដើម។
​​​កាល​ពី​សប្ដាហ៍​មុន (ថ្ងៃ ព្រហស្បតិ៍ ទី ០៤ ខែ មេសា) Facebook បាន​​បង្ហាញ​លិខិត​អញ្ជើញ និង​​ប្រកាស​បើក​ព្រឹត្តិការណ៍ Android របស់​ខ្លួន​នៅ​រដ្ឋ California ដោយ​ក្នុង​នោះ​មាន​មតិ​ជា​ច្រើន​​បាន​លើក​ឡើង​ថា Facebook នឹង​បង្ហាញ Facebook Phone, OS App Store, App API’s ​និង​អ្នក​​ខ្លះ​ទៀត​ថា ក្រុមហ៊ុន​នឹង​បង្ហាញ Facebook app ។ អ្វី​ដែល​ត្រឹមត្រូវ​នោះ​គឺ​ថា បណ្ដាញ​ទំនាក់ទំនង​យក្ស​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល និង​កម្មវិធី Facebook Home ថ្មី​របស់​ខ្លួន​ដែល​មាន​លក្ខណៈ​ពិសេស​ដូច​បាន​បង្ហាញ​ខាង​លើ។
តើ​អ្នក​យល់​ថា កម្មវិធី Home នេះ​ប្លែក​ដែរ​ឬ​ទេ?