ទូរសព្ទ័ HTC Facebook អីលូវនេះបានប្រកាសហើយ
ទូរសព្ទ័HTC First អីលូវបានប្រកាសជាផ្លូវការហើយកាលពីយប់មិញ ដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនFacebook ។ HTC first នេះនិងទៅដល់ប្រទេសអង់គ្លេស នៅរដូវក្តៅនេះ តែមិនទាន់បានប្រាប់អំពីតំលៃនៅឡើយទេ។ តែសំរាប់អ្នកដែលរស់នៅសហរដ្ឋអាមេរិក និងទទួលបាននៅថ្ងៃទី១២ ខែមេសានេះ ដោយក្រុមហ៊ុន AT&T ជាមួយតំលៃជាប់កុងត្រា ៩៩ដុល្លារសម្រាប់រយះពេល ២ឆ្នាំ យើងក៏អាចបង់ផ្តាច់បានដែរជាមួយតំលៃ ៤៥០ដុល្លារ ដោយមានពណ៏ ដូចជា ក្រហម ពណ៏ស ខ្មៅ និង ពណ៏ខៀវ។ ខាងក្រោមជាលក្ខណះពិសេសរបស់ទូរសព្ទ័ HTC first:Network: supported LTE 4G
អេក្រង់ ៤.៣ Inch LCD 720p display
dual-core Snapdragon 400 processor , Ram 1GB
កាមេរាក្រោយ ៥Mega Pixel និងកាមេរាមុខ ១.6 MP
Connectivity: Bluetooth, WiFi, GPS
OS: Android jelly Bean 4.1 ជាមួយ និង HTC sensor 4.1 ព្រមទាំងមាន Facebook home launcher.
ប្រែសំរួលដោយ Luke!!!