សំបុត្រចូលក្នុង កម្មវិធី WWDC 2013 របស់ Apple លក់អស់ត្រឹម រយៈពេល ២នាទី​

4/28/2013 0 Comments A+ a-

កាលពីថ្ងៃទី ២៥ខែមេសាកន្លងទៅ ក្រុមហ៊ុន Apple បានដាក់លក់នូវសំបុត្រ ចូលរួមព្រឹត្តិការណ៍ WWDC 2013 ដែលកាលពីឆ្នាំ ២០១២ សំបុត្រលក់អស់ត្រឹម រយៈ២ម៉ោង ប៉ុន្តែឆ្នាំនេះពិតជាលឿន មិនគួរឲ្យជឿ។
យោងតាមគេហទំព័រ TechCrunch បានឲ្យដឹងថា សំបុត្រដែលដាក់លក់សម្រាប់ ចូលរួមក្នុងព្រឹត្តិការណ៍ WWDC 2013 នៅក្នុងឆ្នាំ នេះ លក់អស់ត្រឹមតែរយៈពេល ២នាទីប៉ុណ្ណោះ ដែលនេះជាព័ត៌មានមួយ មិនគួរឲ្យជឿ។
ប្រភពដដែលបានប្រាប់ថា សំបុត្រដែលចូលរួម នៅក្នុងព្រឹត្តិការណ៍ WWDC 2013 មានតម្លៃ ១.៥៩៩ដុល្លារអាមេរិក ក្នុងមួយសំបុត្រ ហើយក្នុងម្នាក់ទិញ បានតែមួយប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរ ថាព្រឹត្តិការណ៍ WWDC 2013 របស់ក្រុមហ៊ុន Apple នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១០ ដល់ ១៤ខែមិថុនា ឆ្នាំ ២០១៣៕