Samsung Galaxy Tab 3 8.0 នឹងបង្ហាញខ្លួននៅខែមិថុនា និងកក្កដា
ដូចការព្រួយបារម្ភរបស់ក្រុមហ៊ុន Samsung ចឹង Apple iPad mini គឺជាឧបករណ៍មួយ សំខាន់ បំផុតសម្រាប់ក្រុមហ៊ុន ធ្វើការកំចាត់ចោល។ Samsung Galaxy Note 8.0 ទើបតែបានបង្ហាញ នៅក្នុងទីផ្សារ ចក្រភពអង់គ្លេស នៅឯ Samsung store ហើយឥឡូវនេះ មានការសន្និដ្ឋានបាន លើកឡើងថា មាន Samsung Galaxy Tab 3 8.0 ពីរប្រភេទខុសគ្នា នឹងបង្ហាញខ្លួនទាំងពីរនៅ ខែមិថុនា និងកក្កដា ខាងមុខនេះហើយ។ Tablet ទាំងពីរនេះ មានអេក្រង់ទំហំ ៨អ៊ីញ ដែលនឹង ចូលមកប្រកួតជាមួយ Apple iPad mini អេក្រង់ទំហំ៧,៩អ៊ីញ។ ប៉ុន្តែការបង្កើតឧបករណ៍ Samsung ទាំងពីរនេះ ខុសគ្នា ក្នុងគោលបំណងទាក់ទាញ អតិថិជនក្នុង ឋានៈខុសគ្នាដែរ។Samsung Galaxy Note tablets (8.0 និង 10.1) ទទួលស្គាល់ ការប្រើប្រាស់ប៊ិក S Pen និង បញ្ចូលនូវលក្ខណៈ ពិសេសដូចគ្នាជាច្រើន ដែលអ្នកឃើញនៅលើ Samsung GALAXY Note II ដូចជា Multi-Windows ជាដើម។ Galaxy Note tablets ហាក់បីដូចជា វើហ្សិនធំជាងមុន នៃ ស្មាតហ្វូនបូកបញ្ចូល សមត្ថភាព ទូរស័ព្ទចល័តចឹង។ ឧបករណ៍ Samsung Galaxy Tab ស្រដៀងគ្នាយ៉ាងច្រើន ទៅនឹងTablet ទូទៅ និងមិនបញ្ចូលមុខងារ ប្រើប្រាស់ប៊ិក S Penនោះ ទេ។ យោងតាមការសន្និដ្ឋាន Samsung Galaxy Tab 3 8.0 ម៉ូដែល 16GB ភ្ជាប់ប្រព័ន្ធ Wi-Fiតែមួយមុខគត់ នឹងបង្ហាញខ្លួន ពណ៌ស ក្នុងអំឡុងខែមិថុនា។ ក្រោយមក ម៉ូដែលSamsung Galaxy Tab 3 8.0 ម៉ូដែល 16GBភ្ជាប់ 3G នឹងបង្ហាញខ្លួន ពណ៍សដដែល ។

