កម្មវិធី Jailbreak iOS 6.1 មានឈ្មោះថា “Evasi0n” មានគេហទំព័ររបស់ខ្លួនហើយ
ក្រុមការងារអ្នកបំបែកកូដដែលមានឈ្មោះថា Evad3rs ដែលស្ថិតនៅពីក្រោយភាពជោគជ័យក្នុងការ Jailbreak iOS 6.1 បានដាក់សម្ពោធគេហទំព័រជាផ្លូវការរបស់ខ្លួនហើយវាមានអាស័យដ្ឋាន http://evasi0n.com/
ក្រុមអ្នកបំបែកកូដ Evad3rs ថ្មីនេះ មានសមាជិកថ្មីដែលមានរហស្សនាមដូចជា Pod2g, Planetbeing,MuscleNerd និង Pimseks ។ ក្នុងចំណោមពួកគេទាំងបួននាក់ Planetbeing បានចេញមុខអះអាងថាគេបានជោគជ័យក្នុងការ Jailbreak iOS 6.1 ពេញលេញហើយ ចំណែក MuscleNerd បានប្រកាសពីការដាក់អោយប្រើប្រាស់កម្មវិធី Jailbreak ថ្មីនៅថ្ងៃអាទិត្យសប្ដាហ៍នេះ។
បើតាមរូបភាពលើគេហទំព័របង្ហាញថាពួកគេកំពុងតែបង្ហើយការរចនានូវផ្ទាំងកម្មវិធី។

តាមរូបភាពនេះក៏បង្ហាញដែរថាក្រុមការងារបំបែកកូដបានបញ្ចប់ការងារពាក់កណ្ដាលហើយ ជំហានបន្ទាប់គឺការសាកល្បង កំណែ Beta ។ កម្មវិធី Jailbreak ថ្មីនេះនឹងអាច ដំណើរការលើប្រព័ន្ធប្រតិបត្តិ Linux, Mac OS X, Windows ។
តើឧបករណ៍ iDevice ណាខ្លះដែលអាច Jailbreak បាន? តាមគេហទំព័រ Evasi0n បញ្ជាក់ថាក្នុងនោះមាន iPhone 5, iPhone 4S, iPhone 4, iPhone 3GS, iPad Mini, iPad 4, iPad 3, iPad 2, iPod Touch 4G, iPod Touch 5G, AppleTv 2-Gen ។ តែយ៉ាងណានេះយើងចាំតាមដានទាំងអស់គ្នា ។
សម្រាប់អ្នកដែលចង់ Jailbreak ត្រូវការនូវ
- ពេលវេលាប្រមាណតែ ៥នាទី
- កុំព្យូទ័រដែលដំណើរការដោយ Windows (ទាបបំផុតត្រឹម XP), Mac OS X (ទាបបំផុតត្រឹម 10.5) ឬ Linux (x86 / x86_64)
- ឧបករណ៍ iPhone, iPad ឬ iPod ដំណើរការដោយ iOS 6.0 ដល់ 6.1 (ចូលពិនិត្យមើលតាមរយៈ Settings / General / About => Version)
- ខ្សែ USB ភ្ជាប់ឧបករណ៍ទៅកាន់ កុំព្យូទ័រ
ចំណាំ៖ លោកអ្នកដែលមានបំណងចង់ទាញយក iOS 6.1 Firmware ទុកជាមុនអាចចូលទៅកាន់តំណភ្ជាប់នេះកម្រងប្រភពតំណភ្ជាប់ដែលអាចទាញយក iOS 6.1 Firmware

