ធ្លាយព័ត៌មាន Google គ្រោង​ទិញ WhatsApp ក្នុងតម្លៃ $1ពាន់​លាន​ដុល្លារ

4/08/2013 0 Comments A+ a-

យោងតាមប្រភពព័ត៌មាន ថ្មីចុងក្រោយមួយ បានឲ្យដឹងថា នៅពេលនេះ ក្រុមហ៊ុន Google កំពុងតែពិភាក្សា ជាមួយនឹង ក្រុមហ៊ុនបង្កើត កម្មវិធី WhatsApp ដើម្បីទិញយក។
ប្រភពដែលមិនបង្ហាញ អត្តសញ្ញាណបាន បង្ហើបឲ្យដឹងថា Google គ្រោងនឹងចំណាយ ១ពាន់លានដុល្លារអាមេរិក ក្នុងការទិញយកកម្មវិធី WhatsApp ប្រសិនបើការចរចាត្រូវគ្នា។ តាមការពិតទៅ ក្រុមហ៊ុនទាំងពីរនេះ បានធ្វើការពិភាក្សាគ្នា អស់រយៈពេលប្រហែលជា ៤ ទៅ ៥សប្ដាហ៍មកហើយ ប៉ុន្តែដំណឹងមួយនេះ ទើបតែលេចធ្លាយ។
កាលពីឆ្នាំ ២០១២ មានព័ត៌មានចចាមអារ៉ាម មួយបានកើនឡើងថា កម្មវិធី WhatsApp ត្រូវបាន Facebook ចាប់អារម្មណ៍ ហើយគ្រោងនឹងទិញយក ប៉ុន្តែព័ត៌មាននោះ បានស្ងប់ស្ងាត់ទៅវិញ ទើបតែពេលនេះ លេចឮថា Google ចង់ទិញវិញម្ដង។
យោងតាមរបាយការណ៍ បានឲ្យដឹងថា ក្នុងមួយថ្ងៃមាន សារជាអក្សរចំនួន ១៨ពាន់លានសារ ត្រូវបានផ្ញើឆ្លើយឆ្លងនៅលើ WhatsApp៕