រថយន្តអ្នកទៅលេង អង្គរក្រឡាប់ របួសធ្ងន់៥នាក់
សៀមរាបៈ រថយន្តហ៊ីយ៉ាន់ ដាយមួយគ្រឿង ខណៈដឹកប្រជាពលរដ្ឋ
ខេត្តព្រៃវែង ប្រមាណជា ៣០នាក់ ឆ្ពោះចូល ទៅលេងកម្សាន្ត នៅក្រុងអង្គរ
ខេត្តសៀមរាប បានជួបឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរ ក្រឡាប់ បណ្តាលឲ្យអ្នក
ដំណើរ ក្នុងរថយន្តរងរបួសធ្ងន់ ៥នាក់ នាវេលាម៉ោង ១១ និង២០នាទីថ្ងៃទី១៧
ខែមេសា ឆ្នាំ២០១៣ ក្នុងឃុំ ត្រពាំងវែង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
មន្រ្តីនគរបាលខេត្តសៀមរាបបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០ ១៣ថា នៅវេលាម៉ោងកើតហេតុ ខាងលើ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បានធ្វើដំណើរមកពី ខេត្តព្រៃវែង ដោយ ដឹកប្រជាពលរដ្ឋខេត្តព្រៃវែង៣០នាក់ ទៅលេងកម្សាន្តនៅក្នុង ខេត្តសៀមរាប។ លុះដល់ចំណុចកើតហេតុមិនទាន់ ទាំងបានចូលដល់ ក្រុងសៀមរាបទីដែល ត្រូវទៅកម្សាន្តផងនោះ ក៏ប៉ះគ្នាជាមួយរថយន្តឆ្លាម មួយគ្រឿងបណ្តាល ឲ្យ រថយន្តហ៊ីយ៉ាន់ដាយ ក្រឡាប់។ រីឯរថយន្តឆ្លាមវិញ បានគេចខ្លួនបាត់ ដោយគ្មាននរណាស្គាល់ អត្តសញ្ញាណ អ្នកបើកបរឡើយ។
គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យអ្នកធ្វើដំណើរលើ រថយន្តហ៊ីយ៉ាន់ដាយ ៥នាក់រងរបួសធ្ងន់ តែគ្មានអ្នករងគ្រោះ ថ្នាក់ដល់អាយុជីវិតនោះទេ៕រូបតំណាង