ជនជាតិចិន៣៩នាក់ ត្រូវបាន បណ្ដេញ ចេញ ពីប្រទេសកម្ពុជា
ភ្នំពេញ ៖ ជនជាតិចិន ចំនួន៣៩នាក់
ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បណ្ដេញចេញ ពីប្រទេស កាលពីថ្ងៃទី១៨-១៩ ខែមេសា
ឆ្នាំ២០១៣ បន្ទាប់ពីជនជាតិចិនទាំងនេះមាន ស្រីមានប្រុស
ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនបានជាបន្ដបន្ទាប់
កាលពីដើមខែមេសា ដោយសារតែពួកគេ បានយកទីតាំងមួយចំនួន ធ្វើជាកន្លែងចាប់ជំរិត
តាមប្រព័ន្ធអ៊ិនធើណិត ។អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ ឯក គៀត ច័ន្ទថារិទ្ធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃទី២០ ខែមេសា នេះថា ជនជាតិចិន ចំនួន៣៩នាក់ ត្រូវបាន បញ្ជូនចេញពីប្រទេសកម្ពុជា ដោយឡែកជន ជាតិចិន១០នាក់ផ្សេងទៀត និងបញ្ជូន ចេញ នាពេលខាងមុខ បន្ទាប់ពីការរៀបចំខាង សំបុត្រយន្ដហោះ ត្រូវបានធ្វើរួចរាល់ ។
គួរបញ្ជាក់ថា ជនជាតិចិន៤៩នាក់ ត្រូវ បានចាប់ខ្លួនជាបន្ដបន្ទាប់ ពីសំណាក់កម្លាំង សមត្ថកិច្ចកម្ពុជា ក្នុងគោលដៅទាំង៩នៃរាជ ធានីភ្នំពេញ បន្ទាប់ពីពួកគេបានលួចជួលខុនដូ ផ្ទះវីឡា និងទីតាំងមួយចំនួន សម្រាប់ធ្វើសកម្មភាព ចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធើណិត ។
បើយោងតាមសមត្ថកិច្ច មិនត្រឹមតែ ប្រទេសកម្ពុជា នោះទេ ដែលជនជាតិចិន ទាំងនេះ យកទីតាំងប្រព្រឹត្ដបទល្មើស ប៉ុន្ដែ ពួកគេក៏បានយកប្រទេសផ្សេងទៀត ដែលជាសមាជិកអាស៊ានដូចគ្នា សម្រាប់ធ្វើ សកម្មភាពផងដែរ ដូចជា ប្រទេសថៃ វៀត ណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជា ដើម ។
