វាយ​ប្រពន្ធ​ពីរ​-​បី​ខ្នងពូថៅ​រហូតដល់​ស្លាប់​

4/18/2013 0 Comments A+ a-

ព្រៃវែង:​ដោយសារ​ទំនាស់​ក្នុង​គ្រួសារ ដែល​គេ​នៅ​មិនទាន់​ដឹង​ហេតុផល​នៅឡើយ​នោះ បុរស​ជា​ប្តី​បាន​វាយ​ប្រពន្ធ​នឹង​ខ្នងពូថៅ​ចំនួន​ពីរ​-​បី​ខ្នងពូថៅ​ បណ្តាលឲ្យ​ស្លាប់ នៅលើផ្ទះ ហើយ​ប្តី​រូប​នោះ​បាន​រត់គេចខ្លួន​បាត់​។​ ​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ​យឹម​ចន្ថា​អាយុ​៤៧​ឆ្នាំ ឯ​ប្តី​មាន​ឈ្មោះជា ទិត្យ​អាយុ​៤៥​ឆ្នាំ​។ គ្រួសារ​ដែល​ជា​គូរ​កម្មនេះ​រស់នៅ​ភូមិ​ស្នាយ​ព្រឹម ឃុំ​សេនា​រាជ្យ​ឧត្តម ស្រុក​ព្រះស្តេច​ខេត្ត​ព្រៃវែង​។ ​ឃាដកម្ម​បាន​កើតឡើង​នៅ​រំលង​អាធ្រាត​ថ្ងៃទី​១៧​មេសា​ឈានចូល​១៨​មេសា ដែល​ងាយស្រួល​ឲ្យ​បុរស​ជា​ប្តីរ​ត់​គេចខ្លួន​៕​