Apple ស្ងាត់ៗរក CEO ថ្មីជំនួសលោក Tim Cook?

4/22/2013 0 Comments A+ a-

សារព័ត៌មាន Time Wall Street បាននាំនូវប្រភពព័ត៌មានមួយចំនួនឲ្យដឹងថា Apple កំពុងស្វែងរក
ដោយស្ងាត់ៗ នូវអ្នកជំនួសតំណែងរបស់លោក អគ្គនាយក Tim Cook។
បើទោះជាមិនទាន់មានភស្តុតាងជាផ្លូវការ បញ្ជាក់ពីសកម្មភាពខាងលើរបស់ Apple ប៉ុន្តែមនុស្ស
មួយចំនួនដែលកំពុងមានភាគហ៊ុន និងមានសិទ្ធិធំ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យានេះបានឲ្យដឹងថា
នេះគឺជាការងារដែល Apple គួរតែធ្វើឡើង។ ពួកគេបានផ្តល់ជាគំនិតយោបល់ផ្ទាល់ខ្លួនថា គួរ
ដល់ពេលដែល Apple ដក Tim Cook ចេញហើយ។ ក្រោមការប្រតិបត្តិរបស់លោក Tim Cook,
Apple បានបាត់បង់ជិតពាក់កណ្តាល នូវតំលៃទីផ្សារភាគហ៊ុន បើគិតចាប់តាំងពីខែតុលា ឆ្នាំ២០១១
មក។ យ៉ាងហោចណាស់ក៏មានម្នាក់ ក្នុងចំណោមម្ចាស់ភាគហ៊ុនទាំងអស់បានជឿថា Apple កំពុង
តែស្វែងរកមនុស្សគួរឲ្យជឿជាក់មួយ និងមានសមត្ថភាពបច្ចេកវិទ្យាដ៏អស្ចារ្យ ជំនួសលោក Tim
Cook ដើម្បីផ្លាស់ប្តូរស្ថានការណ៍មកវិញ ព្រោះព្រួយបារម្ភខ្លាច Apple នឹងត្រូវដើរតាមផ្លូវសំយ៉ុង
ក្បាលចុះ ដូចក្រុមហ៊ុន HP។

ក្តីបារម្ភរបស់ Apple កាន់តែកើនឡើងជានិច្ច ពេលដែល ហាក់ដូចជាមិនមានសញ្ញាណណាមួយ
ឲ្យឃើញថា តំលៃភាគហ៊ុន នឹងឈប់បន្តនៃការធ្លាក់ចុះ ក្នុងពេលឆាប់ៗនេះឡើយ។ ចាប់ពីកំរិត
ខ្ពស់ឯត្តទគ្គកម្ម ៧២០ ដុល្លារ/ភាគហ៊ុន កាលពីខែកញ្ញា ឆ្នាំ២០១២ តំលៃភាគហ៊ុនរបស់ Apple
បានធ្លាក់យ៉ាងគំហុគ នៅសល់តែ ៣៩០ ដុល្លារ/ភាគហ៊ុន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ កន្លង
ទៅថ្មីៗនេះ៕