Xiaomi មាន​​មុខងារ​ Dynamic ​Contrast​ ​ប្រែ​​​រូប​​​​ងងឹត​ទៅ​ជា​​ភ្លឺ​ច្បាស់​​

3/12/2015 0 Comments A+ a-

អ្នក​ប្រើ​ប្រាស់​​មួយ​រូប​បាន​ធ្វើ​តេស្ត​មុខងារ Pixel-level Dynamic ​Contrast ​Adjustment ​​នៅ​លើ​​ Xiaomi Mi Note ​ដើម្បី​​បង្ហាញ​ពី​សមត្ថភាព​ Smartphone ថ្មី​មួយ​នេះ​​​ ហើយ​ក៏​បាន​បង្ហោះ​វា​នៅ​លើ​វិបសាយ Weibo​​ របស់​ចិន​។ អ្នក​ប្រើ​ប្រាស់​រូប​នោះ​បាន​យក​ភ្លើង Flash ដែល​ចេញ​ពី​ទូរសព្ទ Xiaomi មួយ​ទៀត​មក​បញ្ចាំង​ពី​លើ​ Mi Note ដើម្បី​ឱ្យ​រូបភាព​ងងឹត​នៅ​លើ Mi Note ភ្លឺ​ច្បាស់​ជាង​មុន។ ​

A-primer-on-the-dynamic-contrast (1)

Pixel-level Dynamic Contrast Adjustment ជា​មុខងារ​​មួយ​ជួយ​បន្ថែម​ពន្លឺ​​ដល់​រូបភាព​និង​វីដេអូ​ដែល​មាន​ភាព​ងងឹត​ ឱ្យ​ភ្លឺ​ច្បាស់ ដោយ​អាស្រ័យ​ទៅ​លើ​ពន្លឺ​ដែល​នៅ​ជុំវិញ​​។ បច្ចេកវិទ្យា​​នេះ​មិនមែន​ទើប​​តែ​ថ្មី​ថ្មោង​នោះ​ទេ ព្រោះ​វា​​​ធ្លាប់​ត្រូវ​បាន​បំពាក់​លើ​ Galaxy S5 ដែល​បាន​ប្រកាស​កាល​ពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ​។

ចំណុច​៤ ដែល​អតិថិជន​ចង់​​បាន​ពី​អ្នក​បំផុត


លក្ខណៈ​សម្បត្តិ​របស់​ Xiaomi Mi Note៖
-អេក្រង់៖ ៥,៧អ៊ីញ និង​មាន​ Resolution 1920 x 1080 pixels
-កញ្ចក់​ការពារ៖ Corning Gorilla Glass 3
-Memory៖ 16/64GB (​គ្មាន​រន្ធ​ដោត ​ microSD Card​), RAM 3GB
-កាមេរ៉ា​៖ ក្រោយ 13MPនិង​មុខ 4MP
-OS៖ Android, v4.4.4 (KitKat)
-Chip៖ Qualcomm MSM8974AC Snapdragon 801
-CPU៖ Quad-core Krait 400 មាន​ល្បឿន 2.5 GHz​
-ថាមពល​ថ្ម៖ 3000 mAh៕

A-primer-on-the-dynamic-contrast (2)


A-primer-on-the-dynamic-contrast (3)


A-primer-on-the-dynamic-contrast


ទស្សនា​​មុខងារ Dynamic Contrast នៅ​លើ Mi Note នេះ​ទាំង​អស់​គ្នា៖ ​

 

ជំងឺ​តម្រងនោម និង​សាច់​ក្រហម​


ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ phonearena