អ្នកបើកតាក់ស៊ី រកឃើញ លុយ ៥៤,១៣១ ដុល្លារ រួចប្រគល់អោយម្ចាស់ដើមវិញ
បុរសអ្នកបើកតាក់ស៊ី កណ្តាលក្រុង បាងកកម្នាក់ បានប្រគល់កាបូបលុយ មានប្រាក់ សរុបដល់ទៅ ៥៤,១៣១ ដុល្លារសឹង្ហបុរី ទៅអោយម្ចាស់ដើម ជាភ្ញៀវទេស ចរ ជនជាតិជប៉ុនវិញ បន្ទាប់ពី ភ្ញៀវទេសចររូបនេះ បានភ្លេចនៅកៅអីអង្គុយខាងក្រោយ តាក់ស៊ី កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ ។
ស្ថិតនៅក្នុងវ័យ ៥២ ឆ្នាំ លោក Prathuan Muenrung ជាអ្នកបើកតាក់ស៊ីនោះបានពាំនាំកាបូបរួមមានឯក សារ ថ្នាំពេទ្យ និងលុយជប៉ុនមួយចំនួនផ្សេងទៀត ទៅអោយម្ចាស់ដើមវិញ ជាភ្ញៀវទេសចរជនជាតិជប៉ុន មានវ័យ ៥៦ ឆ្នាំ ឈ្មោះ Watanabe Tetsuro នៅឯប៉ុស្តិ៍វិទ្យុប៉ូលីស 91 សង្កាត់ Chatuchak ។
លោក Prathuan ស្រាយបំភ្លឹអោយដឹងថា ភ្ញៀវទេសចរ ជប៉ុនខាងលើ បាន ជិះតាក់ស៊ីរបស់លោក នៅឯ អាកាសយានដ្ឋាន Suvarnabhumi ដោយមានគោលបំណងធ្វើដំណើរ ទៅ កាន់ Soi Thaniya ផ្លូវ Silom Road វេលាម៉ោង ១ ទាបភ្លឺ ឈានចូលថ្ងៃច័ន្ទ ដើមសប្តាហ៍ ។ លោក បញ្ជាក់បន្ថែមអោយដឹងថា ភ្ញៀវ រូប នេះបានបង់លុយថ្លៃប្រាក់ឈ្នួល បន្ទាប់មកចាកចេញទៅ ដោយ បន្សល់ ទុក នូវកាបូប នៅកៅអីអង្គុយ ខាងក្រោយ បន្ទាប់ពីភ្លេចយកទៅជាមួយ ដូច្នេះហើយ គាត់ក៏សម្រេចចិត្ត រង់ចាំរយៈពេល ១៥ នាទី ។
វិធីស្ដាស្រ្ត ៥យ៉ាង អាចជួយឲ្យប្រពន្ធនៅតែស្រស់ស្អាតសម្រាប់ស្វាមី
ខណៈរង់ចាំកាន់តែយូរ ស្របពេលដែលមានមនុស្សឆ្លងកាត់តំបន់នោះបញ្ជាក់ថា ភ្ញៀវទេសចររូបនេះ ធ្វើ ដំណើរទៅបាត់ហើយ ទន្ទឹមនឹងលោក ត្រូវដឹកភ្ញៀវទៅកាន់ទីកន្លែងផ្សេងទៀត បុរសជាអ្នកបើកតាក់ស៊ី ក៏សម្រេចចិត្ត បើកដឹកភ្ញៀវទៅកាន់គោលដៅ ផ្សេងទៀត មុននឹងវិលត្រលប់មក កាន់ទីនេះសាជាថ្មី ក្នុង គោលបំណងស្វែងរក ភ្ញៀវទេសចរ ជនជាតិជប៉ុនជាម្ចាស់កាបូប ប្រគល់កាបូបទៅដោយវិញ តែដឹងអីថា ការរង់ចាំរបស់លោកនៅតែបរាជ័យ រហូតលោកសម្រេចចិត្ត យកកាបូបលុយ មួយ នេះទៅប្រគល់អោយ ភ្នាក់ងារប៉ូលីស នៅប៉ុស្តិ៍វិទ្យុ 91 ដោយសង្ឃឹមថា ប៉ូលីសនឹងអាចរកឃើញម្ចាស់កាបូបវិញ ។
ជាការពិត នៅពេលដែលខ្ញុំបាទ រកឃើញកាបូបលុយពោរពេញទៅដោយលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ យ៉ាងដូច្នេះ ខ្ញុំបាទពិតជាមានភាពស្រឡាំងកាំងជាខ្លាំង និងមានអារម្មណ៍អាណិតអាសូរដល់ជនរងគ្រោះ បាត់បង់កាបូបមួយនេះ ដូច្នេះ ខ្ញុំបាទក៏សម្រេចចិត្តធ្វើរឿងដ៏ត្រឹមត្រូវមួយ នេះ ឡើងតែម្តង ។ ចុងបញ្ជប់ បុរសជាភ្ញៀវទេសចរ ជនជាតិ ជប៉ុន ក៏បានរកឃើញកាបូបរបស់ខ្លួនវិញ ខណៈ បានថ្លែងអំណរអរគុណ ដល់បុរសជាអ្នកបើកតាក់ស៊ី និងបានផ្តល់ប្រាក់រង្វាន់ ដល់ទៅ ២០០,០០០ យ៉េន ដល់បុរសជាអ្នកបើក តាក់ស៊ី មុននឹងធ្វើដំណើរចេញពីបាងកក ទៅប្រទេស សឹង្ហបុរី កាលពីម្សិលមិញ ៕
ប្រែសម្រួល ៖កុសល
ប្រភព ៖ អាស៊ីវ័ន