Samsung បង្អួត​បច្ចេកវិទ្យា​ឧបករណ៍ Gear VR ជំនាន់​កែលំអ​ថ្មី​យ៉ាង​ពិសេស​ (វីដេអូ)

3/07/2015 0 Comments A+ a-

Samsung Gear VR ដែល​ជា​ឧបករណ៍​សម្រាប់​ពាក់​មើល​នៅ​លើ​មុខ​ជំនាន់​ដំបូង ត្រូវ​បាន​ Samsung ប្រកាស​អាច​ប្រើ​បាន​ជាមួយ Galaxy Note 4 ចំណែក​ពេល​ឥឡូវ​នេះ​វិញ ត្រូវ​បាន​ក្រុមហ៊ុន​អេឡិចត្រូនិក​កូរ៉េ​ខាង​ត្បូង​នេះ បាន​ចេញ Gear VR ជំនាន់​កែលំអ​ថ្មី​រឹតតែ​ពិសេស ដើម្បី​ប្រើប្រាស់​ជាមួយ Galaxy S6 និង Galaxy S6 Edge។ ជំនាន់​ថ្មី​នេះ ​ត្រូវ​បាន​ក្រុមហ៊ុន​ឱ្យ​ឈ្មោះ​ថា​ជា Gear VR Innovator Edition។

gear-vr-samsung-cnet





Gear VR Innovator Edition គឺ​ត្រូវ​បាន​រចនា​បន្ថយ​ទំហំ​ដើម្បី​ឱ្យ​អ្នកប្រើ​ទទួល​បាន​អារម្មណ៍​ងាយស្រួល​ពាក់​ជាង​មុន។

លក្ខណៈ​ពិសេស​នៅ​លើ​ឧបករណ៍​សម្រាប់​ពាក់​ជាប់​នឹង​ក្បាល ស្រដៀង​វ៉ែនតា​នេះ ដែល​អាច​ភ្ជាប់​ជាមួយ Galaxy S6 និង Galaxy S6 Edge ដើម្បី​ទស្សនា​ការ​សំដែង​លើ​ទូរទស្សន៍​បាន​ពេញ​ភ្នែក​ សេវាកម្ម VOD និង​មើល​រូបថត​នៅ​លើ​នោះ​បាន ដែល​នឹង​ធ្វើឲ្យ​អ្នក​ប្រើ​មាន​អារម្មណ៍​ថា ខ្លួន​​ឯង​កំពុង​ស្ថិត​នៅ​ក្នុង​ពិភព​ពិតៗ​អីចឹង ជាមួយ​បច្ចេកវិទ្យា​បង្ហាញ​រូប​មាន​លក្ខណៈ​ជា virtual reality។

វីដេអូ​បង្ហាញ​ពី​ការ​ប្រើ Samsung Gear VR ជាមួយ Galaxy Note 4៖


Gear VR មាន​វិមាត្រ (១៩៦ x ១០៧,៩ x ៨២,៩)មិល្លីម៉ែត្រ និង​បាន​បំពាក់ sensor ដែល​អាច​ដំណើរការ​បាន​មុខងារ​មួយ​ចំនួន​ដូច​ជា Accelerator, Gyrometer, Proximity (Mount/Unmount Detection)។ Gear VR ថ្មី​នេះ​អាច​ភ្ជាប់​ជាមួយ​ស្មាតហ្វូន​បាន​តាម​រន្ធ USB ហើយ​អ្នក​ប្រើ​អាច​ចូល​ទៅ​ទាញ​យក​កម្មវិធី​ផ្សេងៗ​ដែល​គាំទ្រ​ជាមួយ​ឧបករណ៍​នេះ​បាន​នៅ​ក្នុង Oculus Store។

អ្នក​ប្រើ​ក៏​អាច​លេង​ហ្គេម​ស្មាតហ្វូន ដោយ​ភ្ជាប់​ជាមួយ​ឧបករណ៍​នេះ ដើម្បី​បន្ថែម​ការ​សប្បាយ ព្រោះ​នឹង​ទទួល​អារម្មណ៍​ដូច​ជា​ខ្លួន​ឯង​កំពុង​ស្ថិត​ក្នុង​ពិភព​នៃ​ហ្គេម​ពិតៗ​អីចឹង ដែល​អាច​មើល​ (view) ក្នុង​មុំ ៣៦០ដឺក្រេ​បាន៕

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ Samsung