ក្រុមហ៊ុន​ចិន Pipo ចេញ​យុទ្ធសាស្ត្រ​វាយលុក​ទីផ្សារ SmartWatch តម្លៃ​តែ ៣២ដុល្លារ​មិន​ធ្លាប់​មាន

3/07/2015 0 Comments A+ a-

នាឡិកាដៃឆ្លាតវៃ Pipo C2ប្រភព៖​ liliputing
ស្រប​ពេល​បណ្ដា​ក្រុមហ៊ុន​អេឡិចត្រូនិក​ធំៗ​កំពុង​ផលិត និង​ចេញ​លក់​នាឡិកា​ដៃ​ឆ្លាតវៃ (SmartWatch) អម​ដោយ​បច្ចេកវិទ្យា និង​មុខងារ​ពិសេសៗ ជាមួយ​តម្លៃ​រាប់​រយ​ដុល្លារ​នោះ ចំណែក​ពេល​នេះ ក្រុមហ៊ុន Pipo ដែល​មាន​មូលដ្ឋាន​នៅ​ចិន បាន​ប្រើ​យុទ្ធសាស្ត្រ​ចេញ​លក់ SmartWach  របស់​ខ្លួន​ក្នុង​តម្លៃ​យ៉ាង​ធូរ​ថ្លៃ​ត្រឹមតែ ៣២ដុល្លារ​ប៉ុណ្ណោះ។

154041k69w5wvcdx0d5x56

នាឡិកា​ដៃ​ឆ្លាតវៃ​ដែល​មាន​ឈ្មោះ Pipo C2 នេះ​មិន​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Wear របស់ Google ទេ តែ​បាន​ភ្ជាប់​មក​ជាមួយ​មុខងារ​អាច​វាស់​ចម្ងាយ​ផ្លូវ​ដែល​អ្នក​បាន​ដើរ និង​ចំនួន​ជំហាន​ជើង ក៏​ដូច​ជា​ល្បឿន​នៃ​ការ​ធ្វើដំណើរ​ជាដើម។ Pipo C2 ថែមទាំង​មាន​មុខងារ​អាច​ធ្វើ​ជា​តេឡេ​បញ្ជា (remote control) ឧបករណ៍​មួយ​ចំនួន​ក្នុង​ផ្ទះ​ទៀត​ផង។ Pipo C2 អាច​ភ្ជាប់​ជាមួយ​ស្មាតហ្វូន (Smartphone) តាម bluetooth ដែល​អាច​បង្ហាញ notification ផ្សេងៗ​ពី​ទូរស័ព្ទ​មក​លើ​អេក្រង់​​នាឡិកា​នេះ​បាន។

យ៉ាងណា ក្រុមហ៊ុន Pipo  មិន​ទាន់​ប្រកាស​ឱ្យ​ដឹង​ពី​ពេលវេលា​ដែល​នឹង​ចេញ​លក់​នាឡិកា SmartWatch តម្លៃ​ធូរ​ថ្លៃ​របស់​ខ្លួន​លើ​ទីផ្សារ​ទូទាំង​ពិភពលោក​នៅ​ឡើយ​ទេ ប៉ុន្តែ​អាច​នឹង​ចេញ​លក់​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕


ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ liliputing