កាមេរ៉ា iPhone 6 ទៅមិនរួចជាមួយ Galaxy S6 ទេ ខុសគ្នាមេឃនិងដី!
គេថា ការប្រៀបធៀបសមត្ថភាពកាមេរ៉ាដោយការថតរូប គឺពេលខ្លះអាចមានភាពល្អៀងបន្តិចបន្តួចដោយសារមិនងាយដាក់ឱ្យចំប្លង់តែមួយដូចគ្នា។ យ៉ាងណា តាមរយៈរូបថតមួយសន្លឹកខាងក្រោមនេះ នឹងអាចឱ្យលោកអ្នកវាយតម្លៃបានចំពោះកាមេរ៉ា Galaxy S6 និង iPhone 6 Plus បាន ដោយសារតែគុណភាពថតនៅទីងងឹតមានភាពខុសគ្នាច្រើន ពោលគឺមិនអាចដោយសារតែការល្អៀងបន្តិចបន្តួចទើបធ្វើឲ្យរូបពន្លឺ និងពណ៌រូបថតខុសគ្នាឆ្ងាយដល់ម្លឹងឡើយ។
Galaxy S6 និង Galaxy S6 Edge អាចជាអាវុធមុតស្រួចថ្មីសម្រាប់ Samsung សម្រាប់ប្រកួតប្រជែងជាមួយដៃគូខ្លាំងៗពិសេសគឺ iPhone 6 និង iPhone 6 Plus តែម្ដង ដោយសារស្មាតហ្វូន Galaxy ជំនាន់ក្រោយនេះ បានភ្ជាប់មកជាមួយបច្ចេកវិទ្យាទំនើប និងមុខងារថ្មីៗមិនចាញ់ iPhone នោះទេ។ តាមរយៈរូបថតដាក់ផ្ទឹមគ្នាខាងលើ តើលោកអ្នកមានយោបល់យ៉ាងណាដែរ?
សូមបញ្ជាក់ថា Galaxy S6 មានកាមេរ៉ាក្រោយទំហំ 16MP ជាមួយបច្ចេកវិទ្យា optical image stabilization, autufocus, LED flash ចំនួន១គ្រាប់, Geo-tagging, touch focus, face detection, Auto HDR, panorama, dual-video record និងគាំទ្រការថតវីដេអូ 4K។ កាមេរ៉ាក្រោយអាចថតវីដេអូកម្រិត 2160p@30fps, 1080p@60fps, 720@120fpsនិងថតរូបបានក្នុងកម្រិត (2988×5312)pixels។ រីឯកាមេរ៉ាមុខ GS6 មានទំហំ 5MP ថតវីដេអូកម្រិត 1080p@30fps បច្ចេកវិទ្យា dual video call, Auto HDR។
ចំណែក iPhone 6 Plus មានកាមេរ៉ាក្រោយ iSight ទំហំនៅរក្សាដដែលរយៈពេល ៤ឆ្នាំជាប់គ្នានេះគឺ ៨មេហ្គាភិចហ្សែល តែក្រុមហ៊ុនអះអាងថា ល្បឿន focus លឿនជាងមុន២ដង ធៀបនឹង iPhone 5S ចំណែកកម្រិត resolution ថតរូប (3264×2448)px និងវីដេអូ 1080p@60fps/720p@240fps។ បច្ចេកវិទ្យាកាមេរ៉ា geo-tagging, touch forcus, face and smile detection, image stabilization, panorama, HDR និងមានកាមេរ៉ាមុខទំហំ ២,១មេហ្គាភិចហ្សែល៕
ដោយ៖ លី ឈៀន
ប្រភព៖ bgr