សមរភូមិសង្គ្រាមវៀតណាម បានធ្វើឲ្យទាហានអាមេរិកប៉ុន្មានពាន់នាក់បាត់បង់ជីវិត?
សមរភូមិសង្គ្រាមវៀតណាម (Vietnam War) ដែលចាប់ផ្ដើមឡើងនៅឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៧៥ គឺជាសមរភូមិសង្គ្រាមដ៏ជូរចត់ និង ស្វិតស្វាញមួយទៀតរបស់កងទ័ពអាមេរិកក្រោយសង្គ្រាមលោកលើកទី២ បានបញ្ចប់តាំងពីឆ្នាំ ១៩៤៥។ ភាពជូរចត់ដោយសារកងទ័ពរបស់ខ្លួនរាប់ពាន់នាក់បានស្លាប់ និងរងរបួស ខណៈទាហានជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួននៅលើទឹកដីមួយនេះទាំងមិនទទួលបានជ័យជំនះអ្វីសោះ។
យោងតាមបណ្ដាសាជាតិ និង កំណត់ហេតុរដ្ឋបាលរបស់អាមេរិក (National Archives and Records Administration) កាលពីឆ្នាំ ២០០៨បានរកឃើញថា កងទ័ពរបស់ខ្លួនសរុបប្រមាណ ៥៨ ២១៣ នាក់បានស្លាប់នៅក្នុងភ្នក់ភ្លើងសង្គ្រាមវៀតណាមដែលអូសបន្លាយអស់រយៈពេល ២ ទសវត្សនេះ។
ប៉ុន្តែចាប់តាំងពីវៀតណាមខាងត្បូងដួលរលំនៅក្នុងឆ្នាំ ១៩៧៥ មករហូតដល់ឆ្នាំ ២០០៦ មានទាហានអាមេរិកប្រមាណ ៧ នាក់ទៀតបានស្លាប់។ ដូច្នេះគិតតាំងពីឆ្នាំ ១៩៥៦ ដល់ ឆ្នាំ ២០០៦ ទាហានអាមេរិកសរុប ៥៨ ២២០ នាក់បានស្លាប់នៅវៀតណាមខាងត្បូង។
ខាងក្រោមនេះជារបាយការណ៍បង្ហាញពីចំនួនគ្រោះថ្នាក់របស់កងទ័ពអាមេរិកគិតតាំងពីឆ្នាំ ១៩៥៦ ដល់ឆ្នាំ ២០០៦៖
១) ស្លាប់ដោយសារគ្រោះថ្នាក់ផ្សេងៗ ៩ ១០៧ នាក់
១) ស្លាប់ដោយសារគ្រោះថ្នាក់ផ្សេងៗ ៩ ១០៧ នាក់
៣) ស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរ ៥ ២៩៩ នាក់
៤) ស្លាប់ដោយសារធ្វើអត្តឃាត ២៣៦ នាក់
៥) ស្លាប់ដោសារជំងឺ ៩៣៨ នាក់
៦) ស្លាប់ក្នុងសមរភូមិ ៤០ ៩៣៤ នាក់
៧) សន្មតថាបានស្លាប់ (សាកសពអាចគាស់ឡើងវិញបាន) ៣៩ នាក់
៨) សន្មតថាបានស្លាប់ (សាកសពមិនអាចគាស់ឡើងវិញបាន) ៩១ នាក់
៩) ស្លាប់ដោយសារជួបឧបទ្ទវហេតុដែលបង្កឡើងដោយកំហុសបច្ចេកទេស ៣៨២ នាក់
ចំនួនកងទ័ពសរុបដែលបានស្លាប់ទាំងអស់មានចំនួន ៥៨ ២២០ នាក់៕
សូមចុចត្រង់នេះដើម្បីមើលព័ត៌មានលម្អិតផ្សេងៗទៀត!
ប្រែសម្រួល៖ខេវិន
ប្រភព៖ archives.gov