នៅ​អាមេរិក មុខ​របរ​​ចំនួន ​៥ នេះ​​រក​ចំណូល​​បាន​​ច្រើន​ និង​​កាក់​កប​​ជាង​​គេ​

3/11/2015 0 Comments A+ a-

ទិដ្ឋភាព​នៅ​កន្លែង​ផ្ដល់​សេវា​ខាង​កម្សាន្ត​កីឡា​ប្រភព៖​ losangeles.cbslocal.com
បច្ចុប្បន្ន​ ប្រាក់​ចំណេញ​ជា​កត្តា​ស្លាប់​រស់​សម្រាប់​វិស័យ​ធុរកិច្ច ព្រោះ​ក្រុមហ៊ុន សហគ្រាស​តូច​ធំ ពឹង​អាស្រ័យ​លើ​ប្រាក់​ចំណេញ សម្រាប់​ទូទាត់​ថ្លៃ​ចំណាយ​ផ្សេងៗ។ បើ​គ្មាន​ប្រាក់​ចំណេញ មិន​យូរ​មិន​ឆាប់ ក្រុមហ៊ុន​នឹង​បិទ​ទ្វារ។ខាងក្រោម​នេះ​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ក្នុង​វិស័យ​ធុរកិច្ច ដែល​បង្ហាញ​ថា​មុខ​ជំនួញ​ប្រភេទ​ណាខ្លះ ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត ឬ​ដែល​កាក់កប​បំផុត។ កាក់កប​ក្នុង​ន័យ​នេះ សំដៅ​លើ​ការ​ចំណាយ​ថ្លៃ​ដើម​តិច ប៉ុន្តែ​ចំណេញ​ច្រើន។

១- ​មុខ​ជំនួញ​ខាង​លក់ Software សម្រាប់​ស្ទង់​មតិ​តាម​អ៊ីនធឺណិត (online survey software)
- ប្រាក់​ចំណេញ​គិត​តាម​មធ្យមភាគ ៥៥%
​- ទំហំ​ទឹកប្រាក់​លក់​ចេញ៖ ២,៧ ពាន់​លាន​ដុល្លារ​អាមេរិក
មុខ​របរ​ខាង​លក់ software ​ស្ទង់មតិ​តាម​អ៊ីនធឺណិត ជា​វិស័យ​ដែល​ចំណាយ​ថ្លៃ​ដើម​ទាប​លើ​កម្លាំង​ពលកម្ម និង​ចំណាយ​ដើម​ទុន​តិច។ ដូចនេះ ប្រសិនបើ​គេ​ទូទាត់​សព្វគ្រប់​ទៅ គឺ​ម្ចាស់​ភាគហ៊ុន​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន គិត​ជា​ភាគរយ។

២- ​ក្រុមហ៊ុន​ផលិត​ Software គ្រប់គ្រង​ធនធាន​មនុស្ស និងគ្រប់​គ្រង​​ប្រាក់​បៀវត្សបុគ្គលិក (Human resources and payroll software)
- ប្រាក់​ចំណេញ​គិត​តាម​មធ្យមភាគ ៤០%
- ទំហំ​ទឹកប្រាក់​លក់​ចេញ៖ ៦,៣ ពាន់​លាន​ដុល្លារ​អាមេរិក
មុខ​របរ​សរសេរ ​Software ប្រភេទ​នេះ កាក់កប​កាន់​តែ​ខ្លាំង​ឡើងៗ នា​ដំណាក់កាល​ចុងក្រោយ​នេះ​។ សេវាកម្ម​ដែល​លក់​ដាច់​ជាង​គេ និង​លក់​ក្នុង​តម្លៃ​ថ្លៃៗ គឺ​ប្រភេទ​សេវា​ផ្ទុក​ទិន្នន័យ​លើ​អ៊ីនធឺណិត (cloud-base offerings)។

៣- សេវា​កម្ម​កីឡា (Fantasy sports services)
- ប្រាក់​ចំណេញ​គិត​តាម​មធ្យមភាគ ៣៨%
- ទំហំ​ទឹកប្រាក់​លក់​ចេញ៖ ១,៤ ពាន់​លាន​ដុល្លារ​អាមេរិក

៤- ការ​ផ្ដល់​សេវា​វិភាគ​វិស័យ​ធុរកិច្ច និង​ការ​លក់​កញ្ចប់ software
- ប្រាក់​ចំណេញ​គិត​តាម​មធ្យមភាគ ៣៧%
- ទំហំ​ទឹកប្រាក់​លក់​ចេញ៖ ២៨,២ ពាន់​លាន​ដុល្លារ​អាមេរិក

៥- ​ក្រុមហ៊ុន​ផលិត Software រៀបចំ​នគរូបនីយកម្ម (urban planning software)
- ប្រាក់​ចំណេញ​គិត​តាម​មធ្យមភាគ ៣៦%
- ទំហំ​ទឹកប្រាក់​លក់​ចេញ៖ ១,៧ ពាន់​លាន​ដុល្លារ​អាមេរិក

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ ទស្សនាវដ្ដី Inc