ការ​វាយបក​ដ៏​អស្ចារ្យ​! សាង​ជញ្ជាំង​ពី​ក្រដាសប្រាក់​ដើម្បី​ឆ្លើយតប​ជាមួយ​ពាក្យ​ច​ចាម​អារាម​ក្ស័យធន​

2/13/2015 0 Comments A+ a-

Cheng Hsiao ជា​ម្ចាស់​ក្រុមហ៊ុន​មួយ នៅ​ក្រុង Guiyang ខេត្ត Guizhou ប្រទេស​ចិន ។ ឆ្នាំទៅ​មិញ ម្ចាស់​ក្រុមហ៊ុន​វ័យ ៤៥ រូបនេះ បាន​ទិញ​ដី​របស់​កសិករ​រាប់រយ​នាក់ ដើម្បី​សាងសង់​តំបន់ឧស្សាហកម្ម ។ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃមុន​នោះ  បុគ្គលិក​ប៉ុន្មាន​នាក់​របស់​ក្រុមហ៊ុន បាន​សំរុកចូល​ការិយាល័យ​របស់លោក ក្រោយពី​លេចឮ​ពាក្យ​ច​ចាម​អារាម​ថា លោក​បាន​អស់​លុយ ទើប​ពុំ​អាច​សងបំណុល​កសិករ និង​ទូទាត់​ប្រាក់បៀវត្ស​ឲ្យ​បុគ្គលិក ។​
​តាម Mirror នោះ​បុគ្គលិក​អាយុ ៥៣ ឆ្នាំ​ម្នាក់ និយាយថាៈ យើងខ្ញុំ​ទាមទារ​លុយ​សុទ្ធ​ភ្លាម ដើម្បី​ធានាថា គាត់​ពុំរ​ត់ទៅ​បរទេស ។​
bgr1423624040-104516778Cheng នៅបាន​ផ្តល់ប្រាក់​តៃ​អៀ​ដល់​បុគ្គលិក ក្រៅពី​បៀវត្ស និង​សង់បំណុល​ទាំងអស់​របស់​ប្រជាកសិករ​
​ដើម្បី​វាយបក​នូវ​ពាក្យ​ច​ចាម​អារាម មូល​បង្កាច់ លោក Cheng រកឃើញ​វិធី​ដ៏​ចម្លែក​មួយ ។​
​នៅ​ព្រឹក​ថ្ងៃទី ១០ កុម្ភៈ កន្លងមកនេះ ពេលដែល​បុគ្គលិក និង​កសិករ​ម្ចាស់​ដី​ប្រមាណ​ជិត ១០០០ នាក់ នាំគ្នា​សំរុក​ចូលមក​ការិយាល័យ​របស់លោក ស្រាប់តែ​គេ​ពុំ​ឃើញ​មាន​សន្តិសុខ​បើកទ្វា ដូច​សព្វដង ។ រីឯ​លោក Cheng វិញ​បាន​ពួន​ឈរ​ពីក្រោយ​ជញ្ជាំង​ដែល​លោក​បាន​ស្ថាបនា ….​ដុំ​លុយ ។ លោក​ក៏​យកលុយ​ទាំងនោះ​ធ្វើការ​ទូទាត់​អស់​បំណុល ហើយ​ថែមទាំង​ផ្តល់​លុយ​តៃ​អៀ​ខ្លះ​ថែមទៀត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​របស់​ជនជាតិ​ចិន ។​
​មនុស្សម្នា​ទាំងអស់​ច្រហ​រមាត់ រក​ពាក្យ​អ្វី​និយាយ​ពុំ​ចេញ ។ លោក Kong ដែលជា​បុគ្គលិក​ម្នាក់​និយាយថាៈ ឥឡូវ ខ្ញុំ​ពិតជា​មាន​វិប្បដិសារី ដែល​បាន​សង្ស័យ​លើ​លោក Cheng ។ លោកពិតា​អ្នកជំនួញ និង​ថៅកែ​ដ៏​អស្ចារ្យ​មែន ៕​
gtr1423624041-104516778