រឿងដ៏សំខាន់បំផុតមួយរបស់បិតាបច្ចេកវិទ្យា Steve Jobs ប្រាប់ទៅ Tim Cook មុនពេលលាចាកលោក
ការរិះគន់មួយគត់របស់សាធារណជនមួយចំនួនទៅលើលោក Tim Cook នាយកប្រតិបត្តិបច្ចុប្បន្នរបស់ក្រុមហ៊ុន Apple គឺថា ការគ្រប់គ្រងក្រុមហ៊ុនរបស់លោក មិនដូចនឹងយុទ្ធសាស្ត្រដែលលោក Steve Jobs បានប្រើសម្រាប់ដឹកនាំក្រុមហ៊ុននោះទេ។ លោក Cook មិនសូវមានយុទ្ធសាស្ត្រច្រើន មិនមានចក្ខុវិស័យដូចលោក Jobs ហើយដឹកនាំក្រុមហ៊ុនមិនឃើញមានអ្វីប្លែកប្រៀបធៀបមុខមាត់ក្រុមហ៊ុនចាប់តាំងពីលោក Jobs ចែកឋានឡើយ។
ទោះជាយ៉ាងណា នេះមិនមែនសបញ្ជាក់ថា លោក Cook មិនមានភាពខ្លាំងរបស់ខ្លួនឯងផ្ទាល់ក្នុងការដឹកនាំក្រុមហ៊ុន Apple នោះទេ។ បើតាមការសរសេរជីវប្រវត្តិរបស់លោក Cook នៅក្នុងព្រឹត្តិបត្រព័ត៌មាន Wall Street បានលើកឡើងថា Jobs បានប្រាប់ទៅលោក Time Cook មុនពេលលោកចែកឋានថា គាត់ (Cook) មិនគួរសួរខ្លួនឯងថា “តើ Steve Jobs នឹងធ្វើអ្វី?” នៅពេលកំពុងធ្វើការសម្រេចចិត្តដ៏សំខាន់ពាក់ព័ន្ធពាក់ព័ន្ធអនាគតរបស់ Apple នៅះឡើយ។
លោក Cook បានពន្យល់ថា “ខ្ញុំបានធ្វើតាមគាត់ (ដំបូន្មានរបស់ Steve Jobs)”។ «ខ្ញុំគិតថា លោក Jobs ធ្វើដូច្នេះ គឺដោយសារតែគាត់ចង់ផ្ទេរភារកិច្ច ដែលជាបន្ទុកដ៏ធំមកលើខ្ញុំ»។
ដោយសារ Cook មិនមែនជាលោក Steve Jobs គាត់ដឹងថា គាត់មិនអាចដឹកនាំក្រុមហ៊ុន Apple បានដូចជាលោក Jobs នោះទេ។ ផ្ទុយទៅវិញ គាត់បានសម្រេចចិត្ត បង្កើតអង្គព្រមព្រៀងមូលមតិគ្នា និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងចំណោមមនុស្សមានសមត្ថភាពខ្ពស់ និងទេពកោសល្យជាច្រើនរូបក្នុងក្រុមហ៊ុន មានដូចជាលោក Jony Ive, លោក Craig Federighi, លោក Eddy Cue និង លោក Phil Schiller។
ព្រឹត្តិបត្រព័ត៌មានបានរាយការណ៍ថា៖ «ខណៈដែលលោក Jobs ជានាយកប្រតិបត្តិធ្វើឱ្យសំបូរភាពចម្រូងចម្រាសរវាងបុគ្គលិក ចំណែកលោក Cook វិញគឺមានភាពជាអ្នកបង្រួបបង្រួមជាង»។ នេះគឺរួមចំណែកធ្វើឲ្យលោក Cook មានការសម្រេចចិត្តយឺតយ៉ាវ ប៉ុន្តែក៏បានកាត់បន្ថយនូវភាពវឹកវរជាងស្ទីលនៃការគ្រប់គ្រងរបស់លោក Jobs៕
ប្រែសម្រួល៖ លី ឈៀន

ប្រភព៖ yahoo