៣ឈុតរបស់ John Legend និងភរិយាពិតជាក្តៅសាច់មិនធម្មតា
តារាចម្រៀងអាមេរិក John Legend និងភរិយាតារាម៉ូដែល Chrissy Teigen
បានបង្ហាញរូបភាពស្នេហាយ៉ាងផ្អែមល្ហែម លើទំព័រទស្សនាវដ្ដី GQ
ចេញផ្សាយខែកុម្ភៈខាងមុខ។
ក្នុងឈុតទីមួយ តារាម៉ូដែលវ័យ ២៩ឆ្នាំ Chrissy Teigen ស្លៀករ៉ូបពណ៌ខ្មៅដ៏សិចស៊ី គេងផ្ងារខ្លួនលើតុអាហារ ស្របពេលដែលតារាចម្រៀងវ័យ ៣៦ឆ្នាំជាស្វាមី ឱបចង្កេះនាង និងសម្លឹងមុខនាងដោយក្ដីស្រឡាញ់។ ឈុតទីពីរ គូស្នេហ៍ទាំងពីររូប បានឈរថើបមាត់គ្នានៅក្នុងបន្ទប់សិល្បៈមួយ។ ឈុតទី៣ ដែលកាន់តែផ្អែមល្ហែមទៀតនោះ គឺឈុតលើគ្រែជាមួយឆ្កែរបស់ពួកគេ ដែលឈុតនោះ Chrissy ស្លៀកត្រឹមតែឈុតប៊ីគីនីប៉ុណ្ណោះ។
Legend និង Teigen បានរៀបការជាមួយគ្នាកាលពីខែកញ្ញា ឆ្នាំ២០១៣ នៅប្រទេសអ៊ីតាលី បន្ទាប់ពីបានទាក់ទងគ្នាតាំងពីឆ្នាំ២០០៧។ ប៉ុន្មានថ្ងៃមុនរៀបការ តារាទាំងពីរដួងបានថតបទចម្រៀងមួយបទជាមួយគ្នា គឺបទ “All Of Me” ដែលជាបទល្បីចុងក្រោយមួយបទរបស់ John Legend ៕

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖eonline