មើលចៅអធិការ​សំរាលខ្លួន​លើ​ផ្ទៃ​ទឹក​បំបែក​ឯក​ត្ត​ទ​កម្ម​របស់​​អង្គឯង (​មាន​វីដេអូ​)

1/27/2015 0 Comments A+ a-

តាម People.cn ព្រះ​ស​ង្គ​១​អង្គ​នាម Shi Liliang ទើបតែ​បំបែក​ឯក​ត្ត​ទ​កម្ម​សម្រាល​ខ្លួន​រត់​លើ​ផ្ទៃ​ទឹកបាន​ចម្ងាយ ១២០ ម៉ែត្រ ។​
​ព្រះសង្ឃ Shi Liliang ស្ថិតក្នុង​និកាយ​ក្បាច់គុណ​សាវ​លី​ញ​ជី​ក្នុង​ក្រុង Quanzhou ខេត្ត Fujian ប្រទេស​ចិន ថ្មីៗ​នេះ លោក​បាន​បំបែក​ឯក​ត្ត​ទក​ម្ម​ប្រើ​ក្បាច់​សម្រាល​ខ្លួន​លើ​ក្តា​បន្ទះ​ស្តើង​បណ្តែត​លើ​ផ្ទៃ​ទឹក មាន​ចម្ងាយ​សរុប ១២០ ម៉ែត្រ ។ រីឯ​ឯក​ត្ត​ទក​ម្មចាស់​របស់​ព្រះអង្គ​មុន​នោះ​គឺ​ចម្ងាយ ១១៨ ម៉ែត្រ ។​
su-thay-chay-120m-tren-mat-nuoc-pha-ky-luc-the-gioi​ព្រះអង្គ Shi Liliang បំបែក​ឯក​ត្ត​ទ​កម្ម​របស់​អង្គឯង ។ គោលដៅ​របស់​ព្រះអង្គ គឺ​រយៈ​ចម្ងាយ ១៥០ ម៉ែត្រ​
​ឈុត​ឆាក​បង្កើត​ឯក​ត្ត​ទ​កម្មនេះ ប្រព្រឹត្តទៅ​នៅ​ខេត្ត Hunan ប្រទេស​ចិន បាន​ទាក់ទាញ​អ្នក​នៅ​ស្រុក ក៏ដូចជា​ក្រៅ​ស្រុក ព្រមទាំង​អ្នកសារព័ត៌មាន​ជាច្រើន​ចូលរួម ។ ពួកគេ​ពិតជា​ស្រឡាំងកាំង​នឹង​ស្ងើចសរសើរ​ពី​ទេពកោសល្យ​ដ៏​អស្ចារ្យ​នេះ ។​
​មនុស្ស​ចូលរួម​ខ្លះ ក៏​ប្រឹង​សាកល្បង​រត់​បាន​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ ។ ក្នុងនោះ​ភាគច្រើន​បាន​ធ្លា​ក់នៅ “​ម៉ែត្រ​” ដំបូង​ចុះ​ទឹកតែ​ម្តង ។​
su-thay-chay-120m-tren-mat-nuoc-pha-ky-luc-the-gioi-hinh-3​អ្នកចូលរួម​ចង់​សាកល្បង​សមត្ថភាព​
​ឈុត​ឆាក​កន្លែង​នេះ បានធ្វើ​ឲ្យ​គេ​ពុំ​ត្រឹមតែ​ស្ងើចសរសើរ​ប៉ុណ្ណោះ​ទេ តែ​គេ​កំពុង​ងឿងឆ្ងល់​ពី​គន្លឹះ​នៃ​ក្បាច់គុណ​នេះ​ផងដែរ ៕