លោក Jose Mourinho សប្បាយចិត្ដជាខ្លាំង ក្រោយពីមើលឃើញ កីឡាករដេកស៊ីទាំង ២ នាក់របស់គាត់អាចលេងបានវិញ
ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Chelsea លោក Jose Mourinho បានផ្ទុះសំណើចេញសាជាថ្មីម្ដងទៀតហើយជាមួយនឹងការកើតឡើងវិញនូវស្មារតីក្រុម ក្រោយពីបានឃើញសមត្ថភាពកីឡាករ ២ រួបរបស់ខ្លួនអាចជាសះស្បើយ និងលេងបានល្អដូចដើម ។
កីឡាករ ២ រួបដែលលោក Mourinho សំដៅដល់នោះគឺ Didier Drogba និង Loic Remy ដោយមួយរយៈកាលមុនអ្នកទាំង ២ បានខកជើងចូលលេងជាមួយ Chelsea អស់ជាច្រើនការប្រកួត គឺព្រោះតែមានរបួស។ ប៉ុន្ដែមកពេលនេះ អ្នកទាំងទាំង ២ បានធ្វើឲ្យ ថ្នាក់ដឹកនាំកើតចេញនៅស្នាមញញឹមសាជាថ្មី បន្ទាប់ពីក្រុមធ្វើជាម្ចាស់ផ្ទះ ប៉ះជាមួយTottenham ក្នុងវត្ដមានអ្នកទាំង ២ ជួយគ្នាម្នាក់ ១ គ្រាប់ៗ ទើបអាចផ្ដួលគូរប្រកួតនូវពិន្ទុ ៣ ទល់នឹង ០ ។
ទប់អារម្មណ៍មិនជាប់ Mourinho ក៏លេចចេញនូវសម្ដីឡើងថា ស្មារតីក្រុមរបស់យើងកើតឡើងវិញហើយ គ្មានអ្វីមួយ ហើយនរណាម្នាក់ដែលនិងត្រូវឲ្យមានការព្រួយបារម្មណ៍ទៀត នោះទេ ។ លទ្ធផលល្អរបស់ក្រុម និងកើតមានជារៀងរហូត ដោយឡែកខណៈពេលនេះ ក្រុមមានពិន្ទុខ្ពស់ជាងគេដល់ទៅ ៦ គ្រាប់ ហើយ ឈរលើលំដាប់លេខ ១ លើតារាង ។ ហើយរឿងដែលសំខាន់មួយទៀត កីឡាករ Didier Drogba ចំពោះក្រុមនិងមិនអនុញាតិ ឲ្យផ្ទេរទៅក្រុមណាផ្សេងឡើយ ដោយរក្សារហូតដល់កីឡាករឈានជើងចូលនិវត្ដ ៕
រូបភាព Didier Drogba
រួបភាព Loic Remy
ដោយ៖ អឿ អ៊ុយ
ប្រភព៖ hereisthecity
ប្រភព៖ hereisthecity