វណ្ណ ម៉ូនិច ទទួលស្គាល់រឿងធ្លាយរូបស្រាតលើ Facebook
បន្ទាប់ពីមានព័ត៌មានចុះផ្សាយព្រោងព្រាតពីការលេចធ្លាយរូបស្រាតនៅលើ Facebook ម្សិលមិញ។ ព្រឹកនេះ វណ្ណ ម៉ូនិច បានទទួលស្គាល់ថា រូបនោះ គឺរូបរបស់នាងពិតមែន។
“ចាសពិតមែនបងរូបខ្ញុំ…រូបហ្នឹងយូរខ្ទង់២ឆ្នាំហើយ ហើយតាមខ្ញុំគិត គឺអ្នកចាស់ សង្សារចាស់របស់ខ្ញុំជាអ្នកបញ្ចេញ”។ ម៉ូនិច បន្ថែមថា នាង និងសង្សារមានវ័យជាង ២០ឆ្នាំ បានបែកគ្នាប្រមាណជាកន្លះឆ្នាំមុនដោយសារជម្លោះ បន្ទាប់ពីបានសេពគប់គ្នាអស់រយៈពេលប្រមាណ ៤ឆ្នាំ។ ដោយសារតែបែបនេះ នាងជឿថា អតីតសង្សាររូបនោះជាអ្នកបញ្ចេញរូបភាពទាំងនេះ។
ម៉ូនិច ថ្លែងថា “កាលនៅត្រូវគ្នា គាត់ធ្លាប់ខ្ចីទូរសព្ទខ្ញុំទៅប្រើ១ថ្ងៃ២ថ្ងៃ អីចឹងហើយទើបគាត់មានរូបទាំងនោះ”។ ប្រការគួរកត់សម្គាល់ រូបភាពទាំងអស់ គឺត្រូវបានបង្ហោះលើគណនី Facebook ផ្ទាល់របស់កញ្ញា វណ្ណ ម៉ូនិច តែម្ដង។ បញ្ហានេះ នាងអះអាងថា អតីតសង្សារនាងធ្លាប់ស្គាល់លេខសម្ងាត់គណនីរបស់នាង។ ដោយសារតែទុកចិត្តផង និងភ្លេចខ្លួនផង ទើបនាងមិនបានប្ដូរលេខសម្ងាត់ ចុងក្រោយក៏កើតរឿងបែបនេះតែម្ដង។
វិលមកមូលហេតុនៃការបែកបាក់ជាមួយអតីតគូស្នេហ៍នេះ កញ្ញា វណ្ណ ម៉ូនិច ដោយសារតែអតីតគូស្នេហ៍ហួងហែងខ្លាំងពេក ដោយរករឿងឈ្លោះជាមួយនាង មិនចង់ឲ្យនាងប្រឡូកសិល្បៈមិនចង់ឲ្យបុរសផ្សេង ប៉ះពាល់ដៃជើងរបស់នាង និងហាមឃាត់សូម្បីតែនាងចេញទៅណាមកណា។ ចុងក្រោយ នាងបានលួចចេញតែដើរលេង ក៏ធ្វើឲ្យឈ្លោះគ្នាខ្លាំង និងឈានទៅបែកគ្នាតែម្ដង។
តារាស្រីទទួលបានការចាប់អារម្មណ៍ក្នុងស្ប៉តពាណិជ្ជកម្ម Ford រូបនេះ ថ្លែងថា “ក្រោយពេលបែកគ្នា គេបាននិយាយថា អ្នកឯងគឺជាមនុស្សទីមួយដែលធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំង ធ្វើឲ្យខ្ញុំយំដោយសារអ្នកឯង ហើយខ្ញុំនឹងចងចាំ។ គេថា គេឈឺចាប់ណាស់…ប៉ុណ្ណឹង…គ្រាន់តែខ្ញុំលួចទៅដើរលេងប៉ុណ្ណឹងណាស់…មិនលួចម៉េចបើបិទសិទ្ធិសេរីភាពខ្ញុំពេក”។
រូបភាពស្រាតរបស់កញ្ញា វណ្ណ ម៉ូនិច ដែលធ្លាយចេញលើ Facebook
ក្រោយពីបែកគ្នា ម៉ូនិច ប្រាប់ថា មានរឿងជាច្រើនបានកើតលើនាង ពេលខ្លះមានអ្នកទូរសព្ទមកជេរ និងចុងក្រោយក៏ចេញរូបភាពសិចស៊ីរបស់នាងតែម្ដង។ យ៉ាងណា តារាស្រីវ័យ ២២ឆ្នាំនេះ មិនមានគម្រោងពឹងពាក់សមត្ថកិច្ចឲ្យជួយលើបញ្ហានេះទេ។ “ខ្ញុំគិតថាអត់ទេ ទីមួយខ្ញុំអត់មានភស្តុតាងច្បាស់លាស់ទេ គ្រាន់តែខ្លួនខ្ញុំ ខ្ញុំដឹងថាជាគេ។ ម្យ៉ាងខ្ញុំចង់ឲ្យរឿងនេះចប់ត្រឹមប៉ុណ្ណឹង…!”។
វណ្ណ ម៉ូនិច ជាតារាសម្ដែង នាងបានប្រឡូកសិល្បៈអំឡុងឆ្នាំ ២០១២។ រយៈពេលនេះ នាងបានសម្ដែងភាពយន្តជាច្រើន មានដូចជា “គំនុំស្នេហ៍ចាស់” “ផ្ការីកក្នុងចិត្ត” “សំឡាញ់” ជាដើម។ បច្ចុប្បន្ននាងកំពុងថតរឿងដុំ “វិញ្ញាណសងសឹក” រួមជាមួយស្ប៉តពាណិជ្ជកម្មមួយចំនួន។ ស្ប៉តដែលគួរឲ្យចាប់អារម្មណ៍ គឺស្ប៉តរបស់ក្រុមហ៊ុន Ford ដែលសម្ដែងជាមួយកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន៕
អត្ថបទពាក់ព័ន្ធនឹងជុំវិញសិល្បៈជាតិ សូមចុចទីនេះ…!!!
អត្ថបទពាក់ព័ន្ធនឹងបញ្ហាតារាជាតិ សូមចុចទីនេះ…!!!
អត្ថបទ៖ ទារិកា