Samsung ចាប់ផ្ដើមឌីហ្សាញ Galaxy S6 ហើយរាងអាចខុសស៊េរីមុនដាច់
Samsung បានចាប់ផ្ដើមការងារលើគម្រោងឌីហ្សាញរូបរាងរបស់ smartphone ស៊េរីក្រោយ Samsung Galaxy S6 ខណៈដែលអ្នកជំនាញព្យាករណ៍ថា វានឹងមានរាងខុសប្លែកស្រឡះពី Galaxy S5 ដែលត្រូវអ្នកប្រើប្រាស់ភាគច្រើនអាក់អន់ចិត្តលើរាងឌីហ្សាញ។ នេះបើយោងតាមវិបសាយបច្ចេកវិទ្យា Techradar។
គម្រោងឌីហ្សាញនេះមានឈ្មោះថា “Project Zero” ដែលបង្កប់អត្ថន័យពីទស្សនៈនៃការផ្លាស់ប្ដូររាងថ្មីរបស់ Galaxy S6។
រាងគំរូរបស់ Galaxy S6 (ពាក្យចចាមអារ៉ាម)
អ្នកជំនាញជាច្រើនរំពឹងថា S6 នឹងត្រូវអាចយករាងគំរូខ្លះចេញពី Galaxy A5 និងជាពិសេស Galaxy Alpha ដែលមានរាងស្ដើងស្អាតពេញចិត្តសម្រាប់មនុស្សទូទៅ។
Galaxy Alpha
ចាំតាមដានមើលទាំងអស់គ្នាមើល៍ ថាតើលើកនេះ Samsung អាចធ្វើអ្នកប្រើប្រាស់លែងខកចិត្តដែរអត់?
រាងគំរូរបស់ Galaxy S6 (ពាក្យចចាមអារ៉ាម)
ដោយ៖ សុផាត