នាង Coffee Lam ថតឈុតរួមរ័ក ក្នុងបន្ទប់ទឹក សម្រាប់ភាពយន្តថ្មី
ហុងកុង៖ បន្ទាប់ពីមានព័ត៌មានថា នាង Coffee Lam បានរួមរ័ក ជាមួយមិត្តប្រុស ក្នុងបន្ទប់ទឹកកាល ពីជាងមូយខែមុននេះ នាងត្រូវបានថ្នាក់ដឹកនំា ទូរទស្សន៍TVB ស្តីបន្ទោសជាខ្លំាង ប៉ុន្តែសម្រាប់ការងារ ថតភាពយន្ត ទូរទស្សន៍ TVB នៅតែបន្តការងារ ឲ្យនាងជានិច្ច ។
ដោយឡែក សម្រាប់ខ្សែភាពយន្តថ្មី មួយនេះ បានធ្វើឲ្យនាង Coffee Lam មានភាពពិបាកក្នុងការសម្តែង ក្នុងឈុតរួមរ័កក្នុងបន្ទប់ទឹក និងក្នុងគុកជាមួយតួអង្គ ប្រុសជាច្រើនឈុត។ តែទោះជាយ៉ាងណា Coffee Lam នៅតែខិតខំសម្តែងយ៉ាងណាឲ្យស័ក្តិសម ទៅតាមតម្រូវការរបស់ អ្នកផលិតក៏ដូចជាទស្សនិកជន ។
នាង Coffee Lam បានបន្ថែមថា មានមនុស្សជាច្រើន បាននិយាយពីនាងមិនល្អ តែនាងបាននិយាយថា មនុស្សគេមានមាត់របស់គេរៀងៗខ្លួន យើងមិនអាចហាមឃាត់គេមិនឲ្យ និយាយបានទេ តែអ្វីដែលសំខាន់ គឺយើងត្រូវតែស្គាល់ខ្លួនឯង ។ លើសពីនេះទៀត នាង Coffee Lam ក៏សូមអរគុណ ទៅដល់ទូរទស្សន៍TVB ដែលតែងតែផ្តល់ឱកាស និងលើកស្ទួយនាងឲ្យ មានមុខក្នុងភពិភពសិល្បៈ យ៉ាងលឿន ដោយនឹកស្មាន មិនដល់ ៕