ព្រោះតែលាភ បង្ខំចិត្តដណ្តើមការងារជំនាញ ធ្វើទាំងខុស
កំពត: ទោះបីបានកែសម្រួល មួយចំនួន ក្រោយរងការរិះគន់ នូវស្លាកសញ្ញាចរាចរ ដែលមិនត្រឹមត្រូវ តាមបែបបទ ដោយសារដណ្តើម ការងារជំនាញធ្វើ ទាំងមិនចេះប្រាកដ បំណងទទួលលាភ ចំណេញ តាមបណ្តាផ្លូវខ្លះ ក្នុងក្រុងកំពត នៅតែបន្សល់កំហុស បង្កឱ្យមានពាក្យ ស្តីបន្ទោសជាបន្ត។
អ្នកបើកបរ ដែលចេះច្បាប់ពិតប្រាកដ បានរិះគន់ទៅលើ ស្លាកសញ្ញាចរាចរ ក្នុងក្រុងកំពតមួយចំនួន ព្រោះតែកន្លែងខ្លះ ដាក់ខុសបែបបទ ខ្លះទៀតប្រើសញ្ញាសម្គាល់មិនត្រឹមត្រូវ ដូចជាចំណុចខ្លះ ផ្លូវបែកជាបី ត្រូវប្រើសញ្ញា ជាអក្សរតេ (T) បែរដាក់សញ្ញាផ្លូវកោងទៅវិញ។ ក្រោយឃើញមានកំហុស បែបនោះ អ្នកបើកបរ ភាគច្រើន បានដាក់ការបន្ទោស លើជំនាញដោយចោទប្រកាន់ថា មានភាពធ្វេស ប្រហែស ក្នុងការងាររបស់ខ្លួន ដែលអាចជាចលករមួយ នាំដល់កើតករណី គ្រោះថ្នាក់ជាយថាហេតុ។
ការពារនូវពាក្យរិះគន់នេះ មន្ត្រីនៃមន្ទីរសាធារណការ ខេត្តកំពតមួយរូប បានទទួលស្គាល់ អំពីការប្រើប្រាស់ ស្លាកសញ្ញាមិនត្រឹមត្រូវ នៅបណ្តាចំណុច មួយចំនួននោះ។ ប៉ុន្តែមន្ត្រីដដែលនេះ ប្រាប់ឱ្យដឹងថា ការដាក់ស្លាកសញ្ញាចរាចរ នៅតាមបណ្តាផ្លូវនានា ក្នុងក្រុងកំពត សម្រាប់ឆ្នាំ២០១៤ ដោយប្រើថវិកាសាលាខេត្ត មិនមែនកើតឡើង ពីមន្ទីរជំនាញទេ ពោលគឺមានអ្នកផ្សេង ដណ្តើមធ្វើ បំណងយក ចំណេញផ្ទាល់ខ្លួន។ ដំបូងឡើយ មន្ទីរសាធារណការ ជាអ្នកធ្វើគម្រោង ស្នើសុំសាលាខេត្ត ដោយប្រើ ប្រាស់ថវិកា ប្រមាណប្រហែល ប្រាំពាន់ដុល្លារ។ បន្ទាប់ពីមានការឯកភាព របស់ថ្នាក់ដឹកនាំខេត្ត ក្នុងការចំណាយ លើគម្រោងនោះ ស្រាប់តែមន្ត្រី សាលាខេត្តមួយរូប បានចេញមុខធ្វើ។
ទោះជាបាន បង្ហើបប្រាប់រឿងរ៉ាវនោះក្តី ប្រភពដដែល សុំមិនទាន់បញ្ជាក់ ឈ្មោះអ្នក ទទួល ឡើងនូវកិច្ចការងារធ្វើ ស្លាកសញ្ញាចរាចរនេះ នៅឡើយទេ ដោយអះអាងថា លាក់សិន។ នៅពេលធ្វើហើយ និងដើរដាក់រួច រាល់ឃើញថា សញ្ញាមួយមិនត្រឹមត្រូវ ព្រមទាំងការប្រើទឹកថ្នាំ ក៏ខុសបែបបទនឹង គម្រោងដែលធ្វើឡើង ពីជំនាញនោះ ព្រោះថ្នាំពណ៌ តម្រូវឱ្យមានចំណាំងផ្លាត ខណៈមានភ្លើងបញ្ចាំង ប៉ះត្រូវពេលយប់ៗ។
ជាមួយនឹងពាក្យរិះគន់ ព្រោះធ្វើខុសបែបបទ កន្លងមក ក៏មានការដើរដកចេញ និងកែតម្រូវរួចរាល់ មួយចំនួនដែរ តែកំហុសបន្សល់ទុក ខ្លះៗនៅឡើយ។ មន្ត្រីរូបនេះ បញ្ជាក់ថា ទំហំនៃការចំណាយពិតប្រាកដ ព្រោះតែបានប្រើខុស ទាំងទឹកថ្នាំ និងបែបបទផ្សេងៗនោះ មិនតុល្យភាព ជាមួយទឹកប្រាក់ ក្នុង គម្រោងអនុញ្ញាតទេ។ ម្ល៉ោះហើយ អ្វីដែលអ្នករិះគន់ ដាក់បន្ទុក និងស្តីបន្ទោស មកលើមន្ទីរជំនាញជា ការ យល់ច្រឡំ តែប៉ុណ្ណោះ ព្រោះអ្នកធ្វើផ្សេង ដោយការយល់ដឹង នៅមានកម្រិត៕ ប្រភព ពី CEN

ស្លាកសញ្ញាមិនត្រឹមត្រូវ (ផ្លូវបែកជាបី) ត្បិតអ្នកដាក់គ្មានជំនាញពិតប្រាកដ.