មនុស្ស ៧ នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌ ៧ មករា ឃាត់ខ្លួនមកសួរនាំ ពាក់ព័ន្ធករណីធ្លាក់ដែក បណ្តាលស្ត្រីម្នាក់ស្លាប់
ភ្នំពេញ: លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យចាប់ខ្លួនជនពាក់ព័ន្ធក្នុងករណីធ្លាក់
ដែកជ្រុង នៅការដ្ឋានក្នុងបរិវេណស្តាតអូឡាំពិក
ត្រូវស្រ្តីអ្នកដំណើរស្លាប់ម្នាក់ កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា
ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់វាល់វង់
ខណ្ឌ៧មករា នៅជិតរង្វង់មូលនាងគង្ហីង។
រហូតមកដល់រសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ សមត្ថកិច្ចខណ្ឌ ៧ មករា បានសម្រេចឃាត់ខ្លួនមនុស្ស៧នាក់ រួមទាំងមេការចិនម្នាក់ផងដែរមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧ មករា។
នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បងប្អូន និងកូនៗរបស់ស្រ្តីរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ទាមទារឲ្យខាងក្រុងហ៊ុនទទួលម៉ៅការសាងសង់សំណងអគារ នៅក្នុងបរិវេណស្តាតអូឡាំពិក ដោយទាមទារសំណងចំនួន ១០ ម៉ឺនដុល្លារ។
គួរបញ្ជាក់ផងដែរថា កាលពី៤:៣០នាទីរសៀល នៅតាមបណ្តាយផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករាក្បែររង្វង់មូលនាងគង្ហីង មានករណីស្ត្រីម្នាក់បានស្លាប់ខណះពេលកូនបើកម៉ូតូឌុបតាមផ្លូវ បីនាក់ម្តាយនឹងកូន ត្រូវដែកបួនជ្រុងធ្លាក់ពីការដ្ឋានសំណង់ក្បែរពហុកីឡាដ្ឋានអូឡាំពិក ត្រូវចំក្បាលបែកលលាដ៍ធ្លាយខួរ។
បើតាមសម្តីរបស់កូនស្ត្រីរងគ្រោះបានឲ្យដឹងថា គាត់មានឈ្មោះប៊ុត វ៉ាន់នី អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤៨ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មុខរបរអ្នកលក់គុយទាវ។
ប្រភពពត៌មានពីកូនជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននឹងម្តាយ រួមជាមួយគូរដណ្តឹង បានបើកម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CN.0252 និងមានបងប្អូនពីរនាក់ទៀតបើកម៉ូតូម៉ាកហុងដាឌ្រីម បានបើកតាមផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ខណះបើកម៉ូតូ មកដល់ចំណុចភ្លើងស្តុបនាងគង្ហីង ហើយបើកឆ្លងមកដល់ក្បែរកាដ្ឋានសំណង់អគារនៅក្នុងពហុកីឡាដ្ឋាន អូឡាំពិក ស្រាប់តែមានដែកបួនជ្រុងប្រវែង២ម៉ែត្រ ទម្ងន់ប្រហែល១០គីឡូ ធ្លាក់មកពីលើ ត្រូវចំក្បាលស្ត្រីជាម្តាយ ដែលអង្គុយនៅខាងក្រោយ បណ្តាលឲ្យបែកលលាដ៍ក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកកូនស្រីប្រុសមិនមានរងរបួសនោះទេ។
ក្រោយពេលកើតហេតុសពត្រូវបានបងប្អូនទំនាក់ទំនងហៅរថយន្តដឹកស្ត្រីរងគ្រោះទៅតម្កល់ធ្វើបុណ្យផ្ទះ៕ ប្រភព ៖ CEN