តើពន្ធលើប្រាក់ខែ គេគិតយ៉ាងដូចម្តេច?
ភ្នំពេញ: ចាប់ពីខែមករា ឆ្នាំ២០១៥ តទៅ រាជរដ្ឋាភិបាល បានសម្រេចការគិតពន្ធតាមរបៀបថ្មី លើ
ប្រាក់ខែរបស់បុគ្គលិក កម្មករនិយោជិត។ របៀបកំណត់ពន្ធលើប្រាក់ខែ
ត្រូវរាជរដ្ឋាភិបាលកំណត់ ក្នុងសេចក្តីព្រាងច្បាប់ ស្តីពី
ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥។
ក្នុងសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥ ត្រង់ជំពូកទី៣ ចែងពី បទប្បញ្ញត្តិ ស្តីពី ពន្ធដារ។ រាជរដ្ឋាភិបាល បានកំណត់ថា ក្នុងការកៀរគរការប្រមូលចំណូលតាមគម្រោងថវិកា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលពុំមានវិធានការបង្កើតពន្ធថ្មី ឬដំឡើងពន្ធ ដែលជាបន្ទុកបន្ថែមដល់ប្រជាពលរដ្ឋ និងធុរជននោះទេ។ ក្នុងនោះ រាជរដ្ឋាភិបាល បានធ្វើវិសោធនកម្ម មាត្រា ៤៧ នៃច្បាប់ស្តីពីសារពើពន្ធ ដើម្បីដំឡើងកម្រិតបៀវត្សលើកលែងពន្ធ ( អត្រាពន្ធ ០% ) ពី ៥០០.០០០ រៀល ទៅ ៨០០.០០០ រៀល ដើម្បីគិតគូរលើកកម្ពស់ជីវភាពមន្ត្រីរាជការ និងកម្មករនិយោជិត ដែលទទួលបានបៀវត្ស ចាប់ពី ៨០០.០០០ រៀល។
សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥ បានកំណត់ពីប្រាក់ពន្ធ ត្រូវបង់ ត្រូវកំណត់លើប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងត្រូវកាត់ទុកដោយនិយោជក តាមអត្រាកំណើនតាមថ្នាក់ ដូចតទៅ៖
១-ប្រាក់ខែ ពី ០ រៀល ដល់ ៨០០.០០០ រៀល អត្រាពន្ធ ០% ( លើកលែងពន្ធលើប្រាក់ខែ )
២-ប្រាក់ខែ ពី ៨០០.០០០ រៀល ដល់ ១.២៥០.០០០ រៀល អត្រាពន្ធ ៥%
៣-ប្រាក់ខែ ពី ១.២៥០.០០១ រៀល ដល់ ៨.៥០០.០០០ រៀល អត្រាពន្ធ ១០%
៤-ប្រាក់ខែ ពី ៨.៥០០.០០១ រៀល ដល់ ១២.៥០០.០០០ រៀល អត្រាពន្ធ ១៥%
៥-ប្រាក់ខែ លើសពី ១២.៥០០.០០០ រៀល ត្រូវគិតអត្រាពន្ធ ២០%
ក្នុងតារាង “ក” ស្តីពីចំណូលថវិកាថ្នាក់ជាតិ នៅក្នុងសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥ ត្រូវបានរាជរដ្ឋាភិបាល កំណត់ថា ពន្ធលើប្រាក់បៀវត្ស នៅឆ្នាំ២០១៥ មានចំនួន ៣៨៥.០០០ លានរៀល ស្មើប្រមាណជាង ៩៥ លានដុល្លារ ( ១ ដុល្លារ ស្មើ ៤០៥០ រៀល )។ ការកំណត់ចំណូលពីពន្ធលើប្រាក់បៀវត្ស នៅឆ្នាំ២០១៥ គឺកើន ១៧,៩% បើធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៤ ដែលមានចំនួនត្រឹមតែ ៣២៦.៥០០ លានរៀល ស្មើប្រមាណ ៨០ លានដុល្លារប៉ុណ្ណោះ។
ជាការកត់សម្គាល់ ក្នុងរយៈកាលកន្លងមក ការយកពន្ធលើប្រាក់ខែ មិនត្រូវបានមន្ត្រីពន្ធដារ ឬក៏រាជរដ្ឋាភិបាល ប្រកាសឲ្យទូលំទូលាយ ហើយក៏មិនមានការអនុវត្តឲ្យបានគ្រប់ស្ថាប័នក្រុមហ៊ុន ឬក៏អង្គការក្រៅរដ្ឋាភិបាលនោះទេ។ ចំណែកអត្រាបង់ពន្ធលើប្រាក់ខែទៀតសោត ក៏មិនដឹងប៉ុន្មានឲ្យជាក់លាក់ គឺអាស្រ័យតែលើនិយោជក ជាអ្នកថាប៉ុណ្ណោះ៕ ប្រភព ៖ CEN