ក្រុមហ៊ុនស៊ីនទ្រីត្រៀមកម្មករជាង៥០០នាក់សំអាតទីក្រុងពេលបុណ្យអុំទូក
សាលារាជធានីភ្នំពេញ អំពាវនាវឲ្យម្ចាស់ស្តង់លក់ទំនិញ អាជីវករលក់ដូរគ្រប់ប្រភេទ កីឡាករ ប្រណាំងទូក
និងពលរដ្ឋដែលមកចូលរួមលេងកម្សាន្តទាំងអស់
ត្រូវជួយថែរក្សាសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថាននៅរាជធានីភ្នំពេញ
នៅក្នុងអំឡុងពេលបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក
ដោយត្រូវវេចខ្ចប់ទុកដាក់សំណល់សំរាមនៅក្នុងធុងសំរាមឲ្យបាន
ត្រឹមត្រូវ។
ក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី (CINTRI) ត្រៀមកម្លាំងជាង៥០០នាក់ បោសសំអាតនិងប្រមូល សំរាម ក្នុងពិធីបុណ្យអុំទូកដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ វិច្ឆិកាខាងមុខ។

កម្មករក្រុមហ៊ុនស៊ីនទ្រី ចាប់ផ្ដើមប្រមូលសំរាមនៅម្ដុំផ្សារអូរឫស្សី នៅល្ងាចថ្ងៃ៥ កុម្ភៈ ឆ្នាំ២០១៤។
ប្រធានជាន់ខ្ពស់ការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍន៍នៃក្រុមហ៊ុន
ស៊ីនទ្រី លោក សេង ប៊ុនរិទ្ធ ឲ្យដឹង នៅថ្ងៃទី២ វិច្ឆិកាថា
កម្មករស៊ីនទ្រីជាង៥០០នាក់ នឹងត្រូវដាក់ពង្រាយឲ្យបោសសំអាត
និងប្រមូល សំរាមក្នុងរាជធានីភ្នំពេញ នៅក្នុងពិធីបុណ្យអុំទូក
ជាពិសេសនៅតាមគោលដៅសំខាន់ៗមួយចំនួន រួមមាន នៅមុខព្រះបរមរាជវាំង
នៅមុខកោះពេជ្រ នៅរមណីយដ្ឋានវត្តភ្នំ នៅក្បែរទីលាន ប្រជាធិបតេយ្យ
និងនៅម្ដុំវិមានឯករាជ្យ។
លោកបន្តថាកម្មករជាង៥០០នាក់នេះ នឹងចេញប្រតិបត្តិការបោសសំអាត និងប្រមូលសំរាម ជា២ក្រុម។ មួយក្រុមត្រូវបោសសំអាតនិងប្រមូលសំរាម ពីម៉ោង៥ព្រឹកដល់ម៉ោង៣រសៀល និងមួយក្រុមទៀត ត្រូវបោសសំអាតនិងប្រមូលសំរាម ពីម៉ោង១១យប់ដល់ម៉ោង៧ព្រឹក និងមានប្រើគ្រឿងចក្រជា ជំនួយក្នុងការកើបនិងប្រមូលសំរាម ដើម្បីបន្ធូរបន្ថយកម្លាំងពលកម្មខ្លះ និងឲ្យបានលឿន។ សំឡេង
រហូតមកដល់ពេលនេះ នៅមិនទាន់មានតួលេខផ្លូវការពីចំនួនពលរដ្ឋ ដែលមកលេងកម្សាន្ត នៅក្នុងពិធីបុណ្យអុំទូកនៅឡើយទេ។ តែបើតាមការប៉ាន់ស្មានពីមន្ត្រីរដ្ឋាភិបាល អាចមានមនុស្ស រាប់ម៉ឺននាក់ចូលរួមកម្សាន្តក្នុងពិធីនោះ បន្ទាប់ពីបុណ្យអុំទូកខកខានប្រារព្ធរយៈពេល៣ឆ្នាំជាប់ៗគ្នា។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ក៏បានអំពាវនាវឲ្យម្ចាស់ស្តង់លក់ទំនិញ អាជីវករលក់ដូរ និងម្ចាស់ទីតាំងប្រគំតន្ត្រីទាំងអស់ត្រូវមានធុងសំរាម ឬថង់សម្រាប់ដាក់សំរាមផ្ទាល់ខ្លួន ពិសេសកីឡាករនិងអ្នកមកលេងកម្សាន្តទាំងអស់ត្រូវចោលសំរាម ក្នុងធុងឲ្យបានត្រឹមត្រូវ ដើម្បីសោភ័ណភាពនិងអនាម័យទីក្រុង។ សំឡេង
សាលារាជធានីភ្នំពេញ ក៏ត្រៀមដំឡើងបង្គន់សាធារណៈជាង២០០បង្គន់ នៅទីតាំងចំនួន២៩កន្លែង ដើម្បីត្រៀមឲ្យពលរដ្ឋប្រើប្រាស់សម្រាប់ពិធីបុណ្យអុំទូក។ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានសម្រេចបើកស្ពានជ្រោយចង្វាថ្មីឆ្លងកាត់ បណ្ដោះអាសន្នតាំងពីថ្ងៃទី១ វិច្ឆិកាដើម្បីសម្រួលចរាចរណ៍។ រីឯកម្លាំងការពារសន្តិសុខក្នុងពេលបុណ្យអុំទូកវិញ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ អះអាងថាអាចមានកម្លាំងសមត្ថកិច្ច និងមន្ត្រីកងរាជអាវុធហត្ថសរុបប្រហែល១ម៉ឺននាក់ត្រៀមការពារក្នុង ពិធីនោះ៕ ប្រភព ៖ RFA