ប៉ូលិស​លាតត្រដាង​ការពិត ពី​ការចាប់ខ្លួន​សមាជិករ​ណ​សិរ្ស​រំដោះ​ជាតិខ្មែរ

11/03/2014 0 Comments A+ a-

ភ្នំពេញ:អគ្គស្នងការ​នគរបាល​ជាតិ​បានធ្វើ​សន្និសីទកាសែត​មួយ​ដោយ​អធិប្បាយ​អំពី​ការចាប់ខ្លួន​សមាជិក​ ច​ល​នា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ចំនួន​១០​នាក់​កាលពី​ថ្ងៃទី​២២​និង​ថ្ងៃទី​ ២៣​ខែតុលា​ទាក់ទង​នឹង​ការបង្កើត​កម្លាំងប្រដាប់អាវុធ​ខុសច្បាប់​ក្នុងការ​ ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។​
​សន្និសីទកាសែត​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​រិះគន់​ពី​សំណាក់​ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជុំវិញ​ការចាប់ខ្លួន​អ្នក​ទាំងនេះ​ថា​ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ ច្បាស់លាស់​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បានបញ្ជាក់​នៅក្នុង​ស​ន្និ​សី​កាសែត​ កាលពី​ព្រឹក ថ្ងៃទី​២​ខែវិច្ឆិកា​នេះ​ថា​កាលពី​ថ្ងៃទី​២២,២៣​ខែតុលា​កន្លងទៅ​សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​សមាជិក​ចលនារ​ណ​សិរ្ស​រំដោះជាតិ​ខ្មែរ ចំនួន​១០​នាក់ ។​ពួក​គ​បានធ្វើ​សកម្មភាព​ក្នុង​អង្គការ​ចាត់តាំង​មួយ​ក្រៅច្បាប់​មួយ​ ដែលមាន​ឈ្មោះថា រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែល​កន្លងមក​មានឈ្មោះ សម សេរី  ហៅ ស សេរី ដែល​បានដាក់​ឈ្មោះ​ខ្លួន​ថា ជា​មេដឹកនាំ​។​ដូច្នេះ​ការសម្រេចចិត្ត​ចាប់ខ្លួន​នេះ មិនមែនជា​ការធ្វើ​ដោយ​ប្រថុយប្រថាន​ទេ គឺ​បានធ្វើការ​ស៊ើបអង្កេត​និង​រកឃើញ​ឯកសារ​ភស្តុតាង ដែល​បញ្ជាក់ថា ពួកគេ​បានធ្វើ​សកម្មភាព​ខុសច្បាប់​។​បន្ទាប់ពី​ចាប់ខ្លួន​ពួកគេ​ទាំង​១០​ នាក់​សមត្ថ​ក​កិច្ច​រឹបអូស​បាន​ភស្តុតាង​ជាច្រើន​ដែល​បញ្ជាក់ថា​ពួកគេ​ទាំង​ ១០​នាក់​គឺជា​សមាជិក​របស់​រណ​សិរ្ស​រំដោះ​ជាតិខ្មែរ​ក្នុងនោះ​មាន​ឯកសារ​ របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ នេះ​ជាច្រើន​រយ​ច្បាប់​សម្រាប់​ចែក​ឃោសនា​ធ្វើ​សកម្មភាព​បំរើ​ឲ្យ​ឧបាយកល​ របស់​រណសិរ្ស​នោះ​។
​លោក​បន្តថា​ជាក់ស្តែង​នៅពេល​ឃាត់ខ្លួន គឺ​ទី​១.​ដកហូត​បាន​ទង់​រណសិរ្ស​រំដោះជាតិ​ខ្មែរ ចំនួន​៧៧០​ទង់​ដែល​ប្រុង​ចែកជូន​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​មិន​យល់ ពី​សកម្មភាព​របស់​ពួកគេ​។ វត្ថុតាង​ទាំងនេះ បាន​ប្រគល់ជូន​ព្រះរាជអាជ្ញា​។ ទី​២.​ដកហូត​បាន​មួក​ស្លឹក​ដែល​រចនា​បិទ​ទង់​រណសិរ្ស​រំដោះជាតិ​ខ្មែរ សម្រាប់ធ្វើ​សកម្មភាព​ចំនួន​១០០០​មួក និង​ទី​៣.​ដកហូត​បាន​ខិត្តប័ណ្ណ​របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ ចំនួន​៤៦១​សន្លឹក ហើយ​ខិត្តប័ណ្ណ​នោះបាន​បង្ក​ឲ្យ​មានការ​ញុះញង់ និង​បង្ក​ការខឹង​សម្បារ​ទៅលើ​រាជរដ្ឋាភិបាល​។ ទី​៤.​លិខិត​តែងតាំង​សមាជិក​របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ​។ មានន័យថា គេ​បានចេញ​លិខិត​ចាត់តាំង និង​តែងតាំង​អ្នក​កាន់​លិខិត​ទាំងនោះ​ជា​សមាជិក​ជា​ផ្លូវការ​។ ទី​៥.​ដកហូត​បាន​ស៊ី​ឌី ដែល​នៅលើ​បន្ទះ​ស៊ី​ឌី​បានដាក់​ចំណងជើង​ថា ឫសគល់​៧​មករា បាន​ចំនួន​២​ស៊ី​ឌី​។ ទី​៦.​ដកហូត​បាន​សៀវភៅ​ឫក​គល់​៧​មករា ចំនួន​៤៩​ក្បាល ដែល​សៀវភៅ​នេះ ខ្លឹមសារ​សុទ្ធតែ​ជាការ​ញុះញង់ និង​បំផ្លើស​ប្រវត្តិសាស្ត្រ ហើយ​ជាពិសេស​ប្រមាថ​ព្រះមហាក្សត្រ យ៉ាងខ្លាំង និង​វាយប្រហារ​រាជរដ្ឋាភិបាល និង​វត្ថុ​តាំង​មួយចំនួនទៀត​។ ដូច្នេះ​ការសម្រេច​ចាប់ខ្លួន​ពួកគេ គឺធ្វើឡើង​ដោយមាន​ការស្រាវជ្រាវ និង​មាន​ភស្តុ​តាំង​ច្បាស់លាស់​។​
​លោក​បាន​បញ្ជាក់ថា រណសិរ្ស​រំដោះជាតិ​ខ្មែរ គឺជា​ក្រុម​អង្គការ​ចាត់តាំង​ក្រៅច្បាប់​មួយ​ដែល​ប្រកាស​ខ្លួនឯង​ដោយ​ ខុសច្បាប់ ហើយ​មាន​ទិសដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា ជាក់ស្តែង​ដូច​អ្វីដែល​បានលើកឡើង​ខាងលើនេះ ហើយ​ជា​ភស្តុ​តាំង​បន្ថែម​ដូចជា​ការលើកឡើង​រប​ស់ សម សេរី ដែល​និយាយ​ពី​រូប​សញ្ញា ពី​គោលការណ៍​របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ ហើយ​គេ​បង្កើត​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១២ នៅ​ដា​ណឺ​ម៉ាក​។ បេសកកម្ម​របស់គេ​គឺ​រំដោះជាតិ សាសនា ប្រជារាស្ត្រ​ខ្មែរ ឲ្យ​មាន​ឯករាជ​ក្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ ពិតប្រាកដ​ពី​អ​នា​និគម​ន​យួន​ឈ្លានពាន និង​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។ ចំណុច​មួយទៀត គឺ​បញ្ជាក់ថា រណសិរ្ស​រំដោះជាតិ​ខ្មែរ មិន​ទទួលស្គាល់​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ច្ចុ​ប្បន្ន ។​ដូច្នេះ​តាម​គោលដៅ​របស់គេ គឺ​ខុសច្បាប់​ទាំងស្រុង​។​
​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​អះអាងថា មិន​ដូច​គណបក្ស​ដែល​គេ​បាន​ចុះបញ្ជី​ជាង​៥០​នៅ​ក្រសួងមហាផ្ទៃ គេ​ធ្វើបាតុកម្ម​រាប់ពាន់​លើក​ក្នុង​មួយឆ្នាំៗ ដែល​កម្លាំង​នគរបាល​បាន​ខិតខំ​ការពារ​នោះ ហេតុ​អី​បានជា​គ្មាន​ការហាមឃាត់ ឬ​ការចាប់ខ្លួន​?​។ គឺ​មានន័យថា ពួកគេ​(​រណសិរ្ស​រំដោះជាតិ​ខ្មែរ​) ជា​កម្លាំង​ខុសច្បាប់ ដូច្នេះ​ទើប​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​។ ការបង្កើត​ធ្វើឡើង​នៅក្រៅ​ប្រទេស ថែមទាំង​បាន​ចាត់តាំង​កម្លាំង​មក​ធ្វើ​សកម្មភាព​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ កម្ពុជា ដែលជា​រដ្ឋាភិបាល​ស្របច្បាប់ ប្រសូត្រ​ឡើង​ពី​ការបោះឆ្នោត​ពី​ប្រជាពលរដ្ឋ ដូច្នេះ​នេះ​ជា​សកម្មភាព​ខុសច្បាប់​។​
​លោក​បានបញ្ជាក់​ទៀង​ថា “​សកម្មភាព​របស់​រណ​សិរ្ស​រំដោះ​ជាតិខ្មែរ កន្លងមកនេះ គឺមាន​ការបង្កើត​កម្លាំង​ប្រដាប់អាវុធ​ខុសច្បាប់ ជាក់ស្តែង​នៅពេលដែល​អាជ្ញាធរ​ថៃ​បាន​ចាប់​ក្រុម​នេះ​មួយចំនួន​ដែល​ស្នាក់នៅ​ ថៃ​ខុសច្បាប់​បញ្ជូនមក​កម្ពុជា ហើយ​ពួកគេ​បាន​ឆ្លើយ​សារភាពថា គាត់​បាន​ជ្រើ​រើស​កម្លាំង និង​ហ្វឹកហាត់​កម្លាំង​នៅ​តំបន់​ព្រំដែន​កម្ពុជា​.​ថៃ គាត់​ធ្វើ​សកម្មភាព​អូសទាញ​ពលករ​ខ្មែរ ព្រះសង្ឃ និង​និស្សិត​ខ្មែរ ដែល​ទៅ​រៀនសូត្រ​នៅ​ថៃ ឲ្យ​ចូលរួម​ធ្វើ​សកម្មភាព​គាំទ្រ​ខ្លួន​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។ ជាក់ស្តែង​យើង​ធ្លាប់បាន​ដកហូត​បាន​បញ្ជី​ឈ្មោះ​កងទ័ព​ដែល​បាន​កសាង​រាប់រយ​ នាក់​…​នេះ​ជាការ​កសាង​កម្លាំងប្រដាប់អាវុធ ហើយ​កន្លងមកនេះ​ក្រុម​គាត់​បាន​ចាត់​កម្លាំង​មកពី​ថៃ​មក​ធ្វើ​សកម្មភាព​ ស៊ើបការណ៍​ទីតាំង​កងទ័ព​ជាច្រើន​កន្លែង​។ ក្រោយពី​ស៊ើបអង្កេត​ពួកគេ​បានធ្វើ​របាយការណ៍​ទៅ​ឲ្យ​មេដឹកនាំ​របស់គេ​ឈ្មោះ យាន យាប ដែលជា​ប្អូន​របស់ សម សេរី ៕ ប្រភព ៖ CEN
IMG-20141102-WA0038