ប្រទេសទាំង ១០ មានបទ ឧក្រិដ្ឋកម្មទាបជាងគេ បំផុតនៅក្នុងពិភពលោក
បរទេស៖ យើងដឹងហើយថា ឧក្រិដ្ឋកម្មតែងតែកើតមានទ្បើង ជារៀងរាល់ថ្ងៃ នៅជុំវិញពិភពលោក មិនថាតែ ប្រទេសអភិវឌ្ឍន៍ ឬប្រទេស កំពុងអភិវឌ្ឍន៍ នោះទេសុទ្ធសឹងតែជួបប្រទះ នៅបញ្ហាទាំងនេះ ។ ប៉ុន្តែតើអ្នកមាន ដឹងទេថា ក្នុងចំណោមបណ្ដាប្រទេសទាំងអស់ មួយណាដែលកើតមាន បទឧក្រិដ្ឋកម្មតិចជាងគេនោះ ?
ខាងក្រោមនេះ ជាប្រទេសទាំង ១០ ដែលមានបទ ឧក្រិដ្ឋកម្មទាបបំផុត នៅក្នុងពិភពលោក៖
១.ប្រទេស Burkina Faso
ជាប្រទេសដីគោកមួយ ដែលទីតាំងស្ថិតនៅភាគខាងលិច ក្នុងទ្វីបអាហ្វ្រិក និងមានផ្ទៃដីសរុបចំនួន ២៧៤.២០០ គីទ្បូម៉ែត្រការ៉េ ។ ប្រទេសនេះ កើតមានបទឧក្រិដ្ឋទាបបំផុត នៅក្នុងពិភពលោក ព្រោះមានអត្រា ឧក្រិដ្ឋកម្មត្រឹមតែ ៩,៣០ ភាគរយតែប៉ុណ្ណោះ ។
២. ប្រទេសម៉ាលី
ជាប្រទេសកើតមានបទឧក្រិដ្ឋកម្ម ទាបបំផុតលំដាប់ទី ២ នៅក្នុងពិភពលោក និងក៏ជាប្រទេស ដ៏ធំបំផុតលំដាប់ទី ៨ នៅក្នុងទ្វីបអាហ្រ្វិកផងដែរ ដោយមានផ្ទៃដី សរុបចំនួន ១,២៤០,០០០ គីទ្បូម៉ែត្រការ៉េ។ ប្រទេសនេះ មានអត្រាឧក្រិដ្ឋកម្មចំនួន ១០,០៣ ភាគរយប៉ុណ្ណោះ ។
៣. ប្រទេសស៊ីរី
ត្រូវបានគេស្គាល់ថា ជាប្រទេសមួយមានទីតាំងស្ថិត នៅអាស៊ីភាគខាងលិច ដែលមានបទឧក្រិដ្ឋកម្មទាប បំផុតនៅក្នុង ពិភពលោកផងដែរ ដោយសារប្រទេសនេះ មានអត្រាឧក្រិដ្ឋកម្ម ចំនួនត្រឹមតែ ៤២,២៦ ភាគរយប៉ុណ្ណោះ ។
៤. ប្រទេសកម្ពុជា
ត្រូវបានគេស្គាល់ជាផ្លូវការថា «ជាព្រះរាជាណាចក្រកម្ពុជា ឬហៅម៉្យាងទៀតថា អាណាចក្រខ្មែរ» ដែលមានទីតាំងស្ថិត នៅភាគខាងត្បូងនៃ ឧបទ្វីបឥណ្ឌូចិនក្នុងតំបន់ អាស៊ីអាគ្នេយ៍ ។ សម្រាប់អត្រាឧក្រិដ្ឋកម្ម នៅប្រទេសកម្ពុជា មានចំនួន ៤៧,៩៧ ភាគរយ ។
៥. សាធារណរដ្ឋយេម៉ែន
ស្ថិតនៅក្នុងលេខរៀងទី ៥ ក្នុងចំណោមប្រទេស ដែលមានបទឧក្រិដ្ឋកម្ម ទាបបំផុតនៅក្នុងពិភពលោក គឺសាធារណរដ្ឋយេម៉ែន ដែលមានទីតាំង នៅអាស៊ីភាគនិរតី ។ ប្រទេសនេះ មានអត្រាឧក្រិដ្ឋកម្ម ចំនួន ៦៣,២២ ភាគរយ ។
៦. ប្រទេសមីយ៉ាន់ម៉ា
ជាប្រទេសមួយ មានទីតាំងស្ថិតនៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានព្រំប្រទល់ជាប់ ជាមួយនឹងប្រទេស បង់ក្លាដែស ឥណ្ឌា ចិន ឡាវ និងថៃ។ ចំពោះអត្រាឧក្រិដ្ឋកម្ម នៅក្នុងប្រទេសនេះ មានចំនួន ៦៤,៥៤ ភាគរយ ។
៧. ប្រទេសអង់ហ្គោឡា
ជាប្រទេសដ៏ធំបំផុតលំដាប់ទី ៧ នៅក្នុងទ្វីបអាហ្រ្វិក និងក៏ជាប្រទេស មានបទឧក្រិដ្ឋកម្មទាប បំផុតលំដាប់ទី ៧ នៅក្នុងពិភពលោក ដែលមានទីតាំងស្ថិត នៅក្នុងទ្វីបអាហ្រ្វិកភាគ អាស៊ីអាគ្នេយ៍ ។ សម្រាប់ អត្រាឧក្រិដ្ឋកម្ម នៅក្នុងប្រទេសវិញ មានចំនួន ៧១,៥២ ភាគរយ ។
៨. ប្រទេសកាមេរូន
ជាប្រទេសមួយ មានទីតាំងស្ថិត នៅក្នុងតំបន់អាហ្រិក កណ្ដាលភាគខាងលិច ដែលមានអត្រា ឧក្រិដ្ឋកម្មចំនួន ៧៨,១៧ ភាគរយ។
៩. ប្រទេសវៀតណាម
ត្រូវបានគេចាត់ទុកថា ជាប្រទេសកើតមាន បទឧក្រិដ្ឋទាបបំផុតលំដាប់ទី ៩ នៅក្នុងពិភពលោក ដែលមានទីតាំងស្ថិត នៅភាគខាងកើតឧបទ្វីប ឥណ្ឌូចិន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ក្នុងនោះដែរ អត្រាឧក្រិដ្ឋកម្ម ក្នុងប្រទេស មានចំនួន ៨៣,៥៦ ភាគរយ។
១០. ប្រទេសបង់ក្លាដែស
ស្ថិតនៅក្នុងលេងរៀងទី ១០ ក្នុងចំណោមប្រទេសកើតមាន ឧក្រិដ្ឋកម្មទាបបំផុត នៅក្នុងពិភពលោកនោះ គឺប្រទេសបង់ក្លាដែស មានទីតាំងស្ថិតនៅ អាស៊ីភាគខាងត្បូង ។ សម្រាប់អត្រាឧក្រិដ្ឋកម្ម នៅក្នុងប្រទេសនេះវិញ មានចំនួន ៨៩,៦៦ ភាគរយ ៕