Zwipe ​ផលិត​ MasterCard ​​ស្កេន​ក្រយៅ​ដៃ​​ដ៏​មាន​សុវត្ថិភាព​បំផុត

10/18/2014 0 Comments A+ a-

ព្រួយ​បារម្ភ​​រឿង​មាន​អ្នក​​បន្លំ​​លួច​ដក​ប្រាក់​ដោយ​​ប្រើ​ MasterCard ​របស់​អ្នក​មែនទេ? ​​​អស់​កង្វល់​ហើយ ​ព្រោះ​ពេល​នេះ​ ក្រុមហ៊ុន​​ Zwipe​ របស់​ន័រវែស​បាន​ផលិត​ MasterCard ​ថ្មី​​​មាន​​សុវត្ថិភាព​ខ្ពស់​​ដោយ​ប្រើ​ក្រយៅ​ដៃ​​ស្កេន​ដើម្បី​​ប្រើប្រាស់​បាន។

cheqo1xb2nmdfcnmm2ls
 
MasterCard ​ដែល​មាន​បង្កប់​ Fingerprint Sensor

MasterCard ​ថ្មី​​នេះ​គឺ​ជា​ Credit Card ​ដំបូង​គេ​ដែល​​មាន​បំពាក់​ Fingerprint Sensor ​នៅ​ពី​ក្នុង​សម្រាប់​សម្គាល់​អ្នក​ប្រើប្រាស់​​យ៉ាង​មាន​សុវត្ថិភាព។ ​​​សម្រាប់​ ​ដំណើរការ​ដក​ប្រាក់​ ​អ្នក​ប្រើប្រាស់​គ្រាន់​តែ​​ធានា​ឲ្យ​ច្បាស់​ថា ​ខ្លួន​បាន​ដាក់​ម្រាម​ដៃ​ត្រឹមត្រូវ​​នៅ​លើ​ម៉ាស៊ីន​ស្កេន​​ Biometric Sensor។ ​ហើយ​បន្ទាប់​ពី​ស្កេន​ច្បាស់​ថា ​អ្នក​ជា​ម្ចាស់​ប្រាកដ​ហើយ ​អ្នក​​​អាច​ប្រើប្រាស់​សេវាកម្ម​ដែល​ខ្លួន​ចង់​ប្រើ​​តាម​ការ​គួរ។ ​ក្នុង​ករណី​​អ្នក​បាត់​ ឬ​មាន​នរណា​ម្នាក់​លួច​យក​ MasterCard ​​គឺ​គេ​មិន​អាច​ដក​ប្រាក់​ចេញ​ទេ ​ព្រោះ​ក្រយៅ​ដៃ​​ខុស​គ្នា​មិន​អាច​​ឲ្យ​កាត​នេះ​ដំណើរការ​បាន​ឡើយ។

khtfajozbduur9cehfsq

ឧបករណ៍​ស្កេន​ក្រយៅ​ដៃ​ដើម្បី​ផ្ទៀងផ្ទាត់​នឹង​ MasterCard

ក្រុមហ៊ុន​ខាង​លើ​បាន​សិក្សា​លើ​ការ​បង្កើត​នេះ​តាំងពី​ឆ្នាំ ២០០៩ ​មក​ម្ល៉េះ ​ហើយ​គេ​សង្ឃឹម​ថា ​វា​អាច​នឹង​ដាក់​ដំណើរការ​នៅ​ឆ្នាំ ២០១៥ ​ខាងមុខ៕
ប្រែ​សម្រួល៖ ​សីហា
ប្រភព៖​ gizmodo​​