មេរោគទូរសព្ទថ្មីមួយ ឈ្មោះ Xsser កំពុងតែវាយប្រហារ ក្រុមបាតុករក្រុងហុងកុង
មេរោគទូរសព្ទថ្មីមួយប្រភេទកំពុងតែវាយប្រហារទូរសព្ទក្រុមបាតុករក្រុងហុងកុង ដែលកំពុងតែធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលចិន។
តាមរយៈការស្រាវជ្រាវរបស់ក្រុមហ៊ុនLacoon Mobile Security បានឲ្យដឹងថាមេរោគទូរសព្ទថ្មីមួយឈ្មោះ Xsser បានកំពុងវាយប្រហារទូរសព្ទប្រជាជន និងក្រុមបាតុករក្រុងហុងកុងទាំងមូលដោយវាបានយកការណ៍សម្ងាត់ចេញពីទូរសព្ទរបស់ក្រុមបាតុករដែលបានប្រមូលផ្ដុំគ្នាពេញទីក្រុង។
សកម្មភាពហ្វូងបាតុករហុងកុងប្រមូលផ្តុំគ្នាតវ៉ាទាមទារប្រជាធិបតេយ្យពីចិន
Xsser អាចលួចសារ (Text Message) ការហៅតាមទូរសព្ទ(Call Logs) រូបភាព និងលេខសម្ងាត់(Password) នៅក្នុងទូរសព្ទ iPhone, iPad និង Smartphone ដទៃទៀតដែលប្រើប្រព័ន្ធប្រតិបត្តិការAndroid បានដោយងាយ។
ក្រុមហ៊ុនដដែល (Lacoon Mobile Security) បានឲ្យដឹងទៀតថាមេរោគថ្មីនេះអាចជាស្នាដៃក្រុម Hacker របស់រដ្ឋាភិបាលចិនដោយមានទិសដៅវាយប្រហារទៅលើក្រុមបាតុករប្រមាណ១០ម៉ឺននាក់ប្រមូលផ្ដុំគ្នាពេញហុងកុងទាមទាររកលទ្ធិប្រជាធិបតេយ្យពិតប្រាកដពីរដ្ឋាភិបាលចិន។ បច្ចុប្បន្ន Lacoon កំពុងតែរកដំណោះស្រាយដើម្បីទប់ទល់នឹងមេរោគនេះឬបើអាចគេនឹងកម្ទេចវា(មេរោគXsser)ចោលតែម្ដង។
ដើម្បីបង្ការការវាយប្រហារពីសំណាក់មេរោគខាងលើ ក្រុមបាតុករបាននាំគ្នាទាញយកកម្មវិធីផ្ញើសារ FireChat មកប្រើដោយអាចទាក់ទងគ្នាបានតាម Wifi និង Bluetooth មិនបាច់ប្រើអ៊ីនធឺណិត។ ចុចត្រង់នេះ ដើម្បីអានលម្អិត៕