“គ្រាប់បែក Sex” កូរ៉េជាប់លំដាប់ទី២ ជាស្រីស្អាតបំផុតពិភពលោក
ទស្សនាវដ្តី Lifestyle UK ថ្មីៗនេះ បានប្រកាសផ្សាយជាសាធារណៈ អំពីបញ្ជីរាយនាមស្រីស្អាតបំផុត ១០០ នាក់ លើពិភពលោកប្រចាំឆ្នាំ២០១៤ ។ តាមនោះ “គ្រាប់បែក Sex” កូរ៉េ Clara Lee ឈរនៅលំដាប់ទី២ ហើយក៏ជានារីអាស៊ីតែ១គត់ មានឈ្មោះក្នុងបញ្ជីនេះ ។ នាងបានវ៉ាផ្តាច់ស្រីស្អាតដ៏ច្រើននាក់របស់ហូលីហ្វ៊ូត ។
លំដាប់លេខបន្តក្រោយៗទៀតគឺៈ Alessandra Ambrosio, Scarlett Johansson, Beyonce, Candice Swanepoel, Adriana Lima និង Angelina Jolie ។
កើតនៅឆ្នាំ ១៩៨៦, Clara ជាកូនកាត់កូរ៉េ-អង់គ្លេស ។ នាងលោតចូលពិភពកំសាន្តនៅឆ្នាំ ២០០៥ ។ ប៉ុន្តែ ៨ ឆ្នាំ នៃការហែលក្នុងពិភពកំសាន្ត ហាក់ដូចជាពុំធ្វើឲ្យនាងល្បីល្បាញប៉ុន្មានទេ ។ រហូតទល់ខែ ឧសភា ២០១៣ រូបភាពរបស់ Clara ស្លៀកខោឆ្នូត ពាក់អាវ Croptop មានលេខស្ថិតក្នុងកាយវិការត្រៀមបោះបាល់ ក្នុងការប្រកួតរវាងក្រុម Doosan Bears និង LG Twins បានច្រាននាងឡើងដល់កំពូល តែក្នុង១យប់ប៉ុណ្ណោះ ។
តាំងពីពេលនោះមក នាងក្លាយជានិមិត្តរូប Sex របស់កូរ៉េខាងត្បូងថ្មីស្រឡាង និងទទួលបានកិច្ចសន្យាផ្សាយពាណិជ្ជកម្មរាប់ពុំអស់ ហើយមានតម្លៃថ្លៃៗ ។
អត្ថបទដើមពីខ្មែរស្ថាបនា