ឮថា iPad Air 2 ប្រុងចេញពណ៌មាស មិនឲ្យចាញ់ iPhone 6
ចាប់តាំងពី Apple ចាប់ផ្ដើមផលិត iPhone 5 មកទល់ជំនាន់ iPhone
6 ឃើញសុទ្ធតែមានពណ៌មាស ខុសប្លែកអីតែ iPad
មិនទាន់មានឃើញពណ៌នេះនៅឡើយ។ ប៉ុន្តែលើកនេះ Apple
អាចនឹងផ្លាស់ប្ដូរប្រវត្តិសាស្ត្រដោយបង្កើត iPad Air 2
ពណ៌មាសដែលអាចលេចវត្តមាននៅក្នុងខែតុលានេះឯង។
នេះបើយោងតាមប្រភពទទួលបានពី Bloomberg។

ចំណុចលេចធ្លោរបស់iPad Air 2 នេះមួយទៀតគឺកម្រាស់ស្ដើងជាងមុនដែលមើលទៅទាក់ទាញបំផុត។
និយាយឱ្យចំ Apple រៀបចំការប្រកាស Tablet របស់ខ្លួនមួយឆ្នាំម្ដងដោយគិតចាប់ពីឆ្នាំ ២០១៣មកទើប iPad Air បង្ហាញរូបរាងឡើងនៅលើទីផ្សារ។
អីចឹងចាំអ៊ុតទាំងអស់គ្នាថា តើរូបរាង និងពណ៌របស់ iPad Air 2 មានលក្ខណៈដូចម្ដេច៕
iPad Air
ជំនាន់ទី២ពណ៌មាសនេះនឹងអាចចេញស្របជាមួយពណ៌ប្រផេះ
និងទឹកប្រាក់តែម្ដង។ នេះបានន័យថាសែស្រឡាយរបស់ iPad Air 2
នឹងមានពណ៌ដូចទៅនឹងពពួក iPhone 6
ជំនាន់ចុងក្រោយដែលទើបតែចេញលក់ជាផ្លូវការកាលពីខែមុន។ Tablet
ស៊េរីក្រោយនេះនឹងបំពាក់មុខងារ Touch ID និងដំណើរការដោយChipset
ជំនាន់ A8។ បន្ថែមពីនេះវានឹងដំឡើង Ram ទំហំ 2GB
ព្រមជាមួយអេក្រង់ ៩,៧ អ៊ីញ (2048 x 1536 pixels)។
ចំណុចលេចធ្លោរបស់iPad Air 2 នេះមួយទៀតគឺកម្រាស់ស្ដើងជាងមុនដែលមើលទៅទាក់ទាញបំផុត។
និយាយឱ្យចំ Apple រៀបចំការប្រកាស Tablet របស់ខ្លួនមួយឆ្នាំម្ដងដោយគិតចាប់ពីឆ្នាំ ២០១៣មកទើប iPad Air បង្ហាញរូបរាងឡើងនៅលើទីផ្សារ។
អីចឹងចាំអ៊ុតទាំងអស់គ្នាថា តើរូបរាង និងពណ៌របស់ iPad Air 2 មានលក្ខណៈដូចម្ដេច៕
ប្រែសម្រួល៖ សែម សុធារិទ្ធ
ប្រភព៖ phonearena
ប្រភព៖ phonearena