ធ្មេញខ្មៅ ឬលឿង ៖ មូលហេតុ និងវិធីព្យាបាល
ក្រៅពី ទម្រង់ផ្ទៃមុខ សោភ័ណទាក់ទាញ ក៏មានការរួមចំណែកពី ធ្មេញក្រោយបបូរមាត់ផងដែរ ។ ដូច្នេះធ្មេញដុះត្រង់ជួរ និង ពណ៌សរលោងជាក្ដី ប្រាថ្នារបស់មនុស្ស។ លោកអ្នកនាង ពិសេសតរុណីឬស្រីក្រមុំ ច្បាស់ជាបាត់ភាពក្លាហាន លែងហ៊ានសើច និងញញឹម លែងស្រស់ស្រាយ ក្នុងចំណោមអ្នកដទៃ បើសិនជាធ្មេញខ្មៅ ឬលឿងនោះ។ ក្រៅពីកង្វះការថែរក្សាយក ចិត្ដទុកដាក់ពីសាមីខ្លួន ធ្មេញ ខ្មៅឬលឿងពីកំណើត ដែលមិនអាចដុសខាត់សម្អាត ដោយខ្លួនឯងបាន ក៏ជាមូលហេតុ មួយផងដែរ។
ដើម្បីចៀសវាងការជួបប្រទះ បាតុភូតមិនល្អដូចនេះ លោកទន្ដបណ្ឌិត ចៅ ប៊ុនហ៊ាន ប្រចាំគ្លីនិកទន្ដសាស្ដ្រ រំចង់បានចូលរួម បកស្រាយពីមូលហេតុ ផលប៉ះពាល់ ការព្យាបាលធ្មេញខ្មៅ ឬលឿង និងវិធីបង្ការផ្សេងៗ តាមរយៈគេហទំព័រ សុខភាពកម្ពុជា។
មូលហេតុធ្មេញខ្មៅ ឬលឿង
កត្ដារួមផ្សំខាងក្រៅ ៖ ធ្មេញខ្មៅ ឬលឿងអាចបណ្ដាល ពីការទទួលទានអាហារ ប្រភេទខ្លះដែលមាន ជាតិជ័រស្អិត ដូចជា កាហ្វេ តែ ការជក់បារីជាដើម ហើយមិនបានសម្អាតត្រឹមត្រូវ ធ្វើឱ្យកំណកជ័រទាំងនោះស្អិត ជាប់តាមកន្លៀតធ្មេញ ពិសេសកន្លែងដែល សម្អាតមិនដល់ ។
កត្ដាពីកំណើត ៖ ការប្រើ ប្រាស់ថ្នាំរបស់ស្ដ្រីពពោះមានឥទ្ធិពលខ្ពស់ដល់ទារកក្នុងផ្ទៃដូចជា ពពួកថ្នាំផ្សះតេត្រាស៊ីគ្លីន ជាដើម ធ្វើឱ្យធ្មេញកូនដែលកើតមក នឹងមានសម្បុរមិនល្អ អាចខ្មៅ ឬលឿង មានឆ្នូតៗ និងមិនរឹងមាំយូរអង្វែងទេ។
កត្ដាខ្វះជាតិរ៉ែ ៖ ស្ដ្រីពពោះបរិភោគមិនគ្រប់គ្រាន់ ឬក្មេងកើតមកហើយខ្វះអាហារបំប៉ន ខ្វះជាតិរ៉ែដូចជាកាល់ស្យូម ផ្លុយអរជាដើមក៏អាចបណ្ដាលឱ្យធ្មេញមានពណ៌មិនល្អដែរ។
ធ្មេញស្លាប់ ៖ នេះជាលក្ខខណ្ឌ ពិសេសមួយដែលបណ្ដាលឱ្យធ្មេញមានពណ៌ខ្មៅ។ ដើមឡើយធ្មេញនោះមានពណ៌សម្បុរស ដូចធ្មេញឯទៀតដែរ ប៉ុន្ដែក្រោយពេលមានប៉ះទង្គិចធ្ងន់ ឬធ្មេញពុកផុយដោយកត្ដាផ្សេងៗធ្វើឱ្យប៉ះពាល់ដល់សរសៃបណ្ដូលធ្មេញ ធ្មេញនោះនឹងស្លាប់។ អាការធ្មេញស្លាប់ គឺធ្មេញនោះលែងធ្វើឱ្យដឹងស្រៀវ ហើយបន្ទាប់មកធ្មេញនោះនឹងប្រែពណ៌ជាខ្មៅ។
ផលប៉ះពាល់ធ្មេញខ្មៅ ឬលឿង
ធ្មេញខ្មៅ ឬលឿងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ ក្រៅពីសម្រស់លើផ្ទៃមុខត្រូវធ្លាក់ចុះមួយកម្រិត។ ម្យ៉ាងទៀតក៏អាចមានផលរំខានក្នុងការប្រាស្រ័យទាក់ទងឱ្យមានភាពទាក់ ទាញព្រោះធ្មេញខ្មៅឬលឿងធ្វើឱ្យលោកអ្នកបាត់បង់ខ្លះនូវភាពស្រស់ស្រាយ និងភាពក្លាហាន ដែលជាប្រភពនៃប្រជាប្រិយភាព។ ធ្លាក់ចុះនូវចំណាប់អារម្មណ៍រវាងអន្ដរបុគ្គលគេពិតជាងាយបែរខ្នងឱ្យ លោកអ្នក។ ប្រការគួរដឹងផងដែរ ធ្មេញខ្មៅ ឬលឿងពីកំណើតដោយការប្រើថ្នាំរបស់មាតាមិនសូវមាំទាំដូចធ្មេញធម្មតា នោះទេ។
ការព្យាបាលធ្មេញខ្មៅ ឬលឿង
បាញ់កាំរស្មី ៖ គ្រូពេទ្យជំនាញអាចប្រើ រយៈពេលប្រមាណ ១ម៉ោងពេលនោះធ្មេញលោកអ្នកអាច សស្អាតបានរយៈពេល ប្រហែល២ឆ្នាំ។
ខាំពុម្ព ៖ គ្រូពេទ្យធ្វើពុម្ព ជ័រថ្លាមួយតម្រូវតាមធ្មេញ របស់អតិថិជន។ ការខាំពុម្ពនេះលោកអ្នកអាចយក ទៅធ្វើនៅផ្ទះ ដោយខ្ល្លួនឯងពេលទំនេរ ដោយមានប្រើថ្នាំខ្លះដាក់នៅក្នុងពុម្ព រួចពាក់ចូលក្នុងមាត់លើ ធ្មេញជារៀងរាល់ថ្ងៃ ហើយលោកអ្នកអាចធ្វើ ការងារដូចប្រក្រតី។ ការធ្វើឱ្យធ្មេញស តាមរយៈការខាំពុម្ពនេះ ប្រើរយៈពេលប្រមាណពី ១ខែទៅ២ខែ។ អ្នកជម្ងឺត្រូវវិលមកជួបអ្នក ជំនាញតាមការណាត់ដើម្បី ត្រួតពិនិត្យបម្រែបម្រួល សម្បុរធ្មេញ។
បិទសម្បកធ្មេញ ៖ ដំបូងអ្នកជំនាញ នឹងឆាបស្រទាប់ធ្មេញ ក្រៅចោលមួយស្រទាប់ស្ដើង ហើយដាក់ស្រទាប់ធ្មេញ សិប្បនិ ម្មិតថ្មីពណ៌សថ្លាស្អាត បិទភ្ជាប់លើធ្មេញដែលបានឆាប់ ដោយប្រើស៊ីម៉ងត៍ពិសេស។ សម្បកធ្មេញសិប្បនិម្មិតនេះ ធ្វើពីសារធាតុប៉សឺឡែន ឬក៏សេរ៉ាមីក ដែលអាចធ្វើឱ្យធ្មេញ សមួយជីវិត។ ជាទូទៅការបិទសម្បកធ្មេញនេះ គេធ្វើតែធ្មេញ៦ ខាងមុខប៉ុណ្ណោះ។
លាងសម្អាត ៖ ការដុសខាត់លាងសម្អាត អាចធ្វើបានចំពោះតែធ្មេញ សពីកំណើតដែលការឡើងខ្មៅ ឬលឿងបណ្ដាលពី ការតោងជាប់ដោយកម្អែល ជ័រកាហ្វេ ឬតែ តែប៉ុណ្ណោះ ។
ព្យាបាលធ្មេញស្លាប់ពណ៌ខ្មៅ ៖ ធ្មេញស្លាប់ពណ៌ខ្មៅអាចធ្វើឱ្យសបានតាមរយៈពីរវិធី។ វិធីទី១អាចរក្សាធ្មេញធម្មជាតិ ដែលស្លាប់ឱ្យនៅដដែលបាន តែប្រើថ្នាំពិសេសដាក់ឱ្យសពីខាងក្នុង ដោយប្រើរយៈពេលមួយសបា្ដហ៍។ រីឯវិធីទី២គឺជាវិធីចុងក្រោយ ដែលត្រូវដាក់ធ្មេញសិប្បនិម្មិតពណ៌សស្អាតជំនួសធ្មេញស្លាប់។
ការបង្ការមិនឱ្យធ្មេញខ្មៅ ឬលឿង មានប្រការគួរអនុវត្ដជាច្រើន ដើម្បីកុំឱ្យធ្មេញខ្មៅឬលឿង ៖
មិនគួរទទួលទានអាហារដែលមានជាតិជ័រស្អិត ដូចជាកាហ្វេ តែ ឬបារីច្រើនពេកទេ។ ហើយគួរសម្អាតឱ្យបានញឹកញាប់ ពិសេសក្រោយពេលទទួលទានពពួកអាហារទាំងនោះ។
ស្ដ្រីពពោះមិនគួរទទួលទានថ្នាំដោយចិត្ដឯង ឬគ្មានការប្រឹក្សាពីគ្រូពេទ្យ ជំនាញឡើយ។ លើសពីនេះក៏គួរបំប៉នអាហារ ទាំងកំពុងមានផ្ទៃពោះ កំពុងបំបៅកូន និងឱ្យកូនបរិភោគអាហារ បានឱ្យបានគ្រប់គ្រាន់ រួមទាំងជាតិកាល់ស្យូម និងជាតិផ្លុយអរផង។ សារធាតុទាំងនេះ មាននៅក្នុងទឹកដោះគោ និងថ្នាំគ្រាប់ជាតិផ្លុយអរ ជាតិកាល់ស្យូមជាជំនួយ។ តែមុនប្រើថ្នាំពេទ្យ គួរប្រឹក្សាជាមួយ គ្រូពេទ្យជំនាញសិន។ ក្រៅពីនេះ សូមកុំព្យាយាមខាំរបស់រឹង ឬធ្វើឱ្យប៉ះទង្គិចធ្ងន់ធ្ងរដល់ធ្មេញ។
ដំបូន្មានអ្នកប្រឹក្សា
បើចង់ឱ្យធ្មេញសស្អាត សុខភាពល្អ លោកអ្នកគួរឈប់ពិសាបារី។ លោកអ្នកគិតមើលថាធ្មេញ ដែលយើងអាចដុសសម្អាត បានក៏គង់នឹងខ្មៅ អមដោយ ក្លិនមិនល្អ ចុះទម្រាំសួតដែលយើង មិនអាចដុសខាត់បាននឹង មានផលប៉ះពាល់ធ្ងន់ធ្ងរក ម្រិតណា ។ ម្យ៉ាងទៀតគួរកាត់ បន្ថយការទទួលទានតែ និងកាហ្វេ។ ហើយសូមជួបប្រឹក្សា ជាមួយអ្នកជំនាញបើធ្មេញ មានបញ្ហាចោទ ឬចង់ឱ្យធ្មេញស រលោង ៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com