រំលោភក្មេងស្រីទំទង់ មិនបានសម្រេចបុរសម្នាក់ ត្រូវប្រជាជនរួចកាត់លិង្គចិញ្ច្រាំចោល

10/11/2014 0 Comments A+ a-

ឥណ្ឌា៖ លោក Suresh Kumarអាយុ ៤០ឆ្នាំ ត្រូវបានចាប់ខ្លួន បន្ទាប់ពីអ្នកស្រុក បានឮសំរែកយ៉ាងរន្ធត់ របស់ក្មេងស្រីជំទង់ម្នាក់ ចេញមកពី ច្រកផ្លូវតូចមួយ នៅក្នុងទីក្រុង Ganganagarប្រទេសឥណ្ឌា ។
បុរសជាប់ចោទពីបទព្យាយាមរំលោភ ក្មេងស្រីជំទង់ម្នាក់នោះ កំពុងស្ថិតនៅក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ ក្រោយហ្វូងមនុស្សមួយក្រុម បានយកកាំបិតប៉័ងតោ ពីហាងលក់សាច់ ចិញ្ច្រាំលិង្គរបស់បុរសនោះ។
ប៉ុលិសបាននិយាយថា ក្រោយពេលបានឮសំរែកយ៉ាងរន្ធត់ របស់ក្មេងស្រីជំទង់ម្នាក់ ត្រូវជនសង្ស័យចាប់បង្ខំ ផ្ទប់ទៅនឹងជញ្ចាំងធ្វើឲ្យ ប្រជាជនឆេវឆាយមួយក្រុមបានអនុវត្ត ច្បាប់ដោយដៃរបស់ពួកគេផ្ទាល់ និងបានអូស Suresh Kumar អាយុ ៤០ឆ្នាំ ដែលជាជនសង្ស័យ ចូលទៅក្នុងហាងលក់សាច់មួយកន្លែង នៅក្នុងទីក្រុង Ganganagar ប្រទេសឥណ្ឌា ហើយយកកាំបិតប៉័ងតោហាន់សាច់មកចិញ្ច្រាំលិង្គជនសង្ស័យ ក្រោយពេលពួកគេបានយកដំបងវាយជនរងគ្រោះ ប្រហែលរយៈពេល១ម៉ោង។
មន្ត្រីអាជ្ញាធរបាននិយាយថា គ្មាននរណាម្នាក់ហ៊ានចូល ទៅជួយបុរសម្នាក់នោះទេ ដោយសារពួកគេ បានឃើញលិង្គរបស់បុរសនោះ ធ្លាក់នៅលើដី និងដឹងថានេះគឺជាការកាត់ទោស ពីបទព្រហ្មទណ្ឌ រំលោភសេពសន្ថវៈ។
ទីបំផុតជនសង្ស័យត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ហើយក្រុមគ្រូពេទ្យបានប្រាប់ឲ្យដឹងថា ស្ថានភាពរបួសមានលក្ខណៈធ្ងន់ធ្ងរ។ចំណែកឯក្មេងស្រីរងគ្រោះ មានការភ័យខ្លាចយ៉ាងខ្លាំង ហើយត្រូវបានគេយកទៅ សួរនាំចាត់ការបន្ត ទៅតាមនិតិវិធីច្បាប់៕