ក្រុមអ្នកវិភាគនឹង បង្កើតបណ្តាញជួយ អ្នកនយោបាយ
ភ្នំពេញៈ
ក្រុមអ្នកវិភាគឯករាជ្យ ដែលមានសមាជិកជាង ២០ នាក់កំពុងរៀបចំឯកសារ
បង្កើតបណ្តាញមួយដែលហៅថា បណ្តាញសង្គម
ដើម្បីផ្តល់អនុសាសន៍ដល់រដ្ឋសភា
និងរដ្ឋាភិបាលនៅក្នុងការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋនានា។
អ្នកសិក្សាស្រាវជ្រាវពីបញ្ហាសង្គម លោក កែម ឡី និងអ្នកវិភាគនយោបាយលោកបណ្ឌិត សុខ ទូច បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា មានអ្នកវិភាគជាង ២០ នាក់ដែលស្ថិតក្នុងកម្រិតបណ្ឌិតកំពុងជជែកគ្នានិងរៀបចំឯកសារ ដើម្បីបង្កើតបណ្តាញមួយ ដែលហៅថា «បណ្តាញសង្គម» ដើម្បីជួយគណបក្សនយោបាយ ឬអ្នកនយោបាយ ក្នុងការធ្វើកំណែទម្រង់ប្រទេស។ លោក កែម ឡី ឲ្យដឹងថា ក្រុមនេះនឹងបញ្ចប់ការរៀបចំឯកសារសំខាន់ៗនិងការជជែកនៅថ្ងៃ ទី៤‑៥ ខែតុលា នេះ ហើយបន្ទាប់មកនឹងជួបជាមួយមនុស្សជាង ១០០ នាក់ដើម្បីជជែកគ្នាលើបញ្ហាបង្កើតបណ្តាញសង្គមនេះ។
លោក សុខ ទូច ថ្លែងថា៖ «យើងមានគំនិតជួយអ្នកនយោបាយនិងគណបក្សនយោបាយពីព្រោះអ្នកនយោបាយ ខ្លះកំពុងដើរផ្លូវខុស»។ លោកបន្ថែមថា គំនិតដែលនឹងផ្តល់ទៅឲ្យអ្នកនយោបាយ គឺពាក់ព័ន្ធលើគ្រប់វិស័យដូចជាវិស័យនយោបាយ សេដ្ឋកិច្ច កសិកម្ម… ហើយអ្នកនយោបាយទាំងនោះនឹងទទួលបានការជួយតាមរយៈការផ្តល់ឲ្យនូវ គំនិត ពីបណ្តាញសង្គមហើយប្រសិនបើអ្នកនយោបាយទាំងនោះ មិនទទួលយកគំនិតទាំងនោះពីបណ្តាញសង្គម ក្រុមបណ្តាញសង្គម នឹងប្រាប់ប្រជាជនមិនឲ្យបោះឆ្នោតឲ្យពួកគេ។
លោក សុខ ទូច បញ្ជាក់ថា៖ «ប្រទេសមិនមែនសម្រាប់តែមនុស្សមួយក្រុមទេ គឺសម្រាប់មនុស្សទាំងអស់គ្នា»។
លោក បណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការ CEDAC ដែលបានចូលរួមការពិភាក្សាស្តីពីការបង្កើតបណ្តាញសង្គមដោយក្រុម អ្នកវិភាគ ក៏បានបញ្ជាក់ផងដែរថា លោកគាំទ្រការបង្កើតបណ្តាញនេះ ពីព្រោះវាជាគំនិតល្អសម្រាប់ជាតិ។ លោក យ៉ង សាំងកុមារ បានថ្លែងថា៖ «ខ្ញុំអាចពិចារណាចូលរួមជាសមាជិក។ ជាធម្មតាគំនិតល្អនៅក្នុងសង្គមគឺដើម្បីអភិវឌ្ឍប្រទេសឲ្យរីក ចម្រើន»។
ទោះយ៉ាងណាក្តី គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានទស្សនៈផ្សេងគ្នាចំពោះគំនិតបង្កើតបណ្តាញសង្គមដោយក្រុមអ្នក វិភាគឬក្រុមសង្គមស៊ីវិលនេះ។ គណបក្សប្រជាជនបានចាត់ទុកគំនិតរបស់សង្គមស៊ីវិលថា ជាគំនិតមិនល្អគ្រប់គ្រាន់ ដើម្បីទទួលយកទេ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានទទួលស្គាល់គំនិតរបស់ក្រុមសង្គម ស៊ីវិលថា ភាគច្រើនជាគំនិតល្អសម្រាប់ជាតិ ដើម្បីអភិវឌ្ឍន៍ជាតិ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងថា៖ «ឲ្យតែមានការផ្តល់អនុសាសន៍គឺមានប្រយោជន៍សម្រាប់សង្គមជាតិ សម្រាប់ប្រជាជនសម្រាប់ដំណើរការប្រជាធិបតេយ្យគណបក្សសង្គ្រោះជាតិ ស្វាគមន៍ទាំងអស់»។
ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី និងជាមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនបានថ្លែងថា៖ «បើទោះបីជាអ្នកទាំងនោះ មានការស្រាវជ្រាវយ៉ាងណាក៏ដោយប្រសិនបើពួកគេចង្អុលថា នរណាម្នាក់ខុស នរណាម្នាក់ត្រូវអ្នកទាំងនោះមិនត្រូវទេ។ យើងលើកឡើងនូវសំណួរមួយទៅពួកគេវិញ ថាតើបណ្ឌិតទាំងនោះកាន់មុខងាររដ្ឋម្តងហើយឬនៅ? មេដឹកនាំ បើទោះបីជា មិនមានកម្រិតបណ្ឌិត ប៉ុន្តែមេដឹកនាំមានបទពិសោធគ្រប់គ្រាន់នៅក្នុងមុខងាររដ្ឋ ហើយមានទីប្រឹក្សាថ្នាក់បណ្ឌិតជាច្រើន»។
ប៉ុន្តែលោកបន្ថែមថា មេដឹកនាំមិនអាចទទួលយកគំនិតទាំងអស់ពីទីប្រឹក្សាទេដោយសារមេ ដឹកនាំរដ្ឋាភិបាលត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋសភា៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍