បុរសវ័យ៥០ឆ្នាំម្នាក់ឃើញដើមត្នោតគេអារជិតរលំរត់ទៅជួយទាញតែត្រូវដើមត្នោតដួលសង្កត់ពីលើស្លាប់
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជ័យ ស៊ីស ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ សមត្ថកិច្ចនគរបាលស្រុកទ្រាំងបានអោយដឹងថា មុនពេលកើតហេតុ ម្ចាស់ដើមត្នោតដែលរស់នៅជិតខាងជាមួយនិងជនរងគ្រោះ បានជួលគេអារដើមត្នោត នៅខាងក្រោយផ្ទះជនរងគ្រោះ ។ ពេលអារជិតដាច់រលំ ក្រុមអ្នកអារបានចងខ្សែពួរទាញដើម្បីកុំអោយរលំចំផ្ទះអ្នកជិតខាង ហើយជនរងគ្រោះ រត់ទៅជួយទាញ តែរត់ចេញមិនទាន់ត្រូវដើមត្នោតរលំសង្កត់ចំពាក់កណ្ដាលខ្លួនស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកខេត្តតាកែវ ។
ជុំវិញករណីខាលើលោក ទៀង ម៉ាលី អធិការស្រុកទ្រាំង បានអោយដឹងថា ក្រោយពេលកើតហេតុភាគីខាងជនរងគ្រោះមិនបានប្ដឹងផ្ដល់អ្វីនោះទេ គឺមានការសម្របសម្រួលគ្នា ដោយ ម្ចាស់ដើមត្នោតនិងអ្នកអារ ជួយចេញថវិកាក្នុងការចាត់ចែងធ្វើបុណ្យសពជនរងគ្រោះ ៕
________________
ប្រភពពីនគរវត្ត
