រថយន្ដដឹកប្រេង ក្រុមហ៊ុនសូគីម៉ិច បុក សិស្ស ពេលកំពុងជិះ ម៉ូតូទៅប្រឡង របួស ធ្ងន់
រថយន្ដបង្កសណ្ដោងរ៉ឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-6019 ធ្វើដំណើរពីលិចទៅកើតស្រាប់តែបុកយុវជនម្នាក់ កំពុងជិះម៉ូតូឃ្លីក បណ្ដាលឱ្យដួលរងរបួសធ្ងន់ ។
ជនរងគ្រោះត្រូវបានសមត្ថកិច្ចឈ្មោះ គឹម មេសា អាយុ១៩ឆ្នាំ ជាសិស្សត្រូវ ប្រឡងបាក់ឌុប រងរបួសធ្ងន់ រហូតបញ្ជូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដោយឡែក ម៉ូតូនិងរថយន្ដត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងច្បារមន ចាត់ការបន្ដទៀត ។
_________________
ផ្តល់សិទ្ទិដោយ៖dap-news
